១៥​សន្លឹក​បង្ហាញ​ពី​ក្រុម​ជើង​ឯក​ជាតិ​ទទួល​ពាន​រង្វាន់​យប់​មិញ

  • 2017-12-04 03:46:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​កីឡា​អេឡិចត្រូនិក​ជ្រើស​រើស​ជើង​ឯក​ជាតិ​ប្រចាំ​ឆ្នាំ​២០១៧ ​បាន​បញ្ចប់​កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​សាលា​បច្ចេកវិទ្យា​តិចណូ។​

ការ​ប្រកួត​ជ្រើស​រើស​ជើង​ឯក​កីឡា​អេឡិចត្រូនិក​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​២០១៧​​បាន​ចាប់​ផ្ដើម​ប្រកួត​ពី​ថ្ងៃ​ទី​៣០ ខែ​កញ្ញា​ ដល់​ថ្ងៃ​ទី​៣​ ខែ​ធ្នូ​ ឆ្នាំ​២០១៧។ ការ​ប្រកួត​ត្រូវ​បាន​ធ្វើ​ឡើង​ទូទាំង​២៣​ខេត្ត​-ក្រុង​ក្នុង​ប្រទេស​កម្ពុជា​ និង​ប្រកួត​ជា​ពីរ​ដំណាក់​កាល។ ដំណាក់​កាល​ទី​១​ប្រកួត​ជម្រុះ​តាម​តំបន់​ និង​ដំណាក់​កាល​ទី​២​ប្រកួត​ជុំ​ផ្ដាច់​ព្រ័ត្រ​ទូទាំង​ប្រទេស​​​នៅ​ភ្នំពេញ។

លទ្ធផល​វិញ្ញាសា AK2 -ក្រុម​ Never Careជា​ជើង​ឯក​ទទួល​បាន​ពាន​ មេដាយ​មាស​ ប្រាក់​២០០០​ដុល្លារ​ និង​ ៤០,០០០ Sabay gold -ក្រុម Infinity ​ជា​ជើង​ឯក​រង​ទទួល​បាន​ ពាន មេដាយ​ប្រាក់ និង​ប្រាក់​១០០០​ដុល្លារ​ និង​៤០,០០០ Sabay gold -ក្រុម Secret ​ចំណាត់​ថ្នាក់​​លេខ​ ៣​ ទទួល​​បាន​ពាន មេដាយ​សំរឹទ្ធ និង​ ៤0,០០០​ Sabay gold

លទ្ធផល​​​វិញ្ញាសា​ Dota 2 -ក្រុម​ Intelligent Quotient​  (IQ)​ ជា​ជើង​ឯក​ទទួល​បាន​ ១០០០​ដុល្លារ​ និង​១០,០០០ Sabay Gold -ក្រុម​ Glory 5ជើង​ឯក​រង​ទទួល​បាន ៥០០​ដុល្លារ​ និង១០,០០០ Sabay gold ក្រុម​លេខ​១​ និង​លេខ​២​វិញ្ញាសា​ AK 2 តំណាង​ឲ្យ​កម្ពុជា​ទៅ​ប្រកួត​កីឡា​អេឡិចត្រូនិក​អន្តរជាតិ​ MATIC ​នៅ​ប្រទេស​ថៃ​នា​ខែ​មករា​ ឆ្នាំ​២០១៨​ខាង​មុខ​៕

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទពេញនិយម