សារដំបូងបំផុតរបស់ពិភពលោកផ្ញេីរចេញកាលពី ២៥ ឆ្នាំមុន អានហេីញរំជួលចិត្ត

  • 2017-12-05 00:14:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សារ​ដំបូង​បង្អស់​ក្នុង​ពិភពលោក បង្កើត​ឡើង​នា​ថ្ងៃ​ទី ៣ ធ្នូ ឆ្នាំ ១៩៩២ ដោយ​វិស្វករ​កម្មវិធី​ឈ្មោះ Neil Papworth បាន​ផ្ញើ​ពាក្យ Merry Christmas ចេញ​ពី​ម៉ាស៊ីន​កុំព្យូទ័រ​ទៅ​កាន់​ទូរសព្ទ​ដៃ​របស់​នាយក​ក្រុមហ៊ុន Vodafone លោក Richard Jarvis។ នេះ​ជា​ខួប​ទី ២៥ ឆ្នាំ នៃ​ការ​បង្កើត​ឡើង​នូវ Text Message។​

នា​ខែ​មិថុនា​ឆ្នាំ ២០០០ ការ​ផ្ញើ​សារ Text Message មាន​ត្រឹម ១២ លាន​សារ​ប៉ុណ្ណោះ​ក្នុង​មួយ​ខែៗ​នៅ​ទឹក​ដី​អាមេរិក ចូល​មួយ​ទសវត្សរ៍​ក្រោយ​មក​នា​ខែ​ដដែល​ឆ្នាំ ២០១៧ ចំនួន​សារ​ផ្ញើ​ចេញចូល​កើន​ឡើង​ដល់ ៧៨១ ប៊ីលាន​ដង​ឯ​ណោះ។ ថ្វី​បើ​ការ​ផ្ញើ​សារ​ទទួល​បាន​ការ​ពេញ​និយម​ខ្ពស់ តែ​ក៏​នៅ​ចាញ់​បណ្ដាញ​សង្គម​រីក​ដូច​ផ្សិត មាន​ដូច​ជា WhatsApp, Facebook Messenger និង iMessage ដែល​អាច​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់ រីករាយ​នឹង​មុខងារ​ពិសេសៗ​ផ្សេង​ទៀត។​

​​​រំឭក​ថា​មុន​នឹង​មាន​ស្មាតហ្វូន​មនុស្ស​ត្រូវ​ប្រើ​ទូរសព្ទ​ដៃ​បញ្ជា​ដោយ​ប៊ូតុង ក្នុង​ការ​បញ្ចូល​អក្សរ ខុស​ពី​ការ​ចុច​លើ​អេក្រង់​នៃ​ស្មាតហ្វូន​សព្វថ្ងៃ។​ ប្រព័ន្ធ​នោះ​ឲ្យ​ឈ្មោះ T9 ដែល​តំណាង​ឲ្យ​អក្សរ​លើ​ប៊ូតុង​ទាំង ៩ មុន​មាន​ការ​វិវត្ត​ចូល​ស្មាតហ្វូន​ប្រើ​ក្ដារ​ចុច QWERTY (មាន​លើ BlackBerry, Moto Q) រហូត​ដល់​ការ​ប្រើ Touch Screen បច្ចុប្បន្ន។

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អានអត្ថបទ:

ប្រភព៖ PhoneArena   ប្រែសម្រួល៖ កៅ រក្សា