Nissan ​នឹង​តេស្ត​រថយន្ត​អគ្គិសនី​បើក​បរ​ដោយ​ខ្លួន​ឯង​​នៅ​ឆ្នាំ​ក្រោយ​

  • 2017-12-05 12:22:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​រថយន្ត​ជប៉ុន​ Nissan Motor Co ​និង​ក្រុមហ៊ុន​ផលិត​ហ្គេម​ DeNA Co ​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ ពួកគេ​នឹង​ចាប់​ផ្តើម​តេស្ត​រថយន្ត​អគ្គិសនី​បើក​បរ​ដោយ​ខ្លួន​ឯង​នៅ​ប្រទេស​ជប៉ុន​ឆ្នាំ​ក្រោយ​។

ក្រុមហ៊ុន​ Nissan ​និង​ DeNA ​នឹង​កំណត់​រយៈពេល​សាក​ល្បង​រថយន្ត​ Leaf​ពីរ​សប្តាហ៍​ក្នុង​ក្រុង​ យ៉ូកូហាម៉ា​នៅ​ខែ​មិនា​ដែល​អ្នក​ចូលរួម​ទាំង​អស់​អាច​ប្រើប្រាស់​កម្មវិធី​ App ​របស់​ DeNA ​បញ្ជា​រថយន្ត​ Leaf ដើម្បី​ឱ្យ​ធ្វើ​ដំណើរ​ទៅ​កាន់​គោលដៅ​ដែល​បាន​រៀប​ចំ​មុន​និង​ធ្វើការ​បង់​ថ្លៃ​សេវា​តែ​ម្តង​ ។ ក្រុមហ៊ុន​ទាំង​ពីរ​ដែល​បាន​ធ្វើ​តេស្ត​ប្រព័ន្ធ​ Easy Ride ​ឬ​ បើកបរ​ងាយ​ស្រួល​ចាប់​តាំង​ពី​ចាប់​ដៃគ្នា​នៅ​ដើម​ឆ្នាំ​ ២០១៧ ​នេះ​ហើយ​និយាយ​ថា​ ការ​ធ្វើ​តេស្ត​នេះ​នឹង​ក្លាយ​ជា​ជំហាន​ដំបូង​ឆ្ពោះ​ទៅ​រក​គោលដៅ​របស់​ពួកគេ​នៃ​ដំណើរ​ការ​សេវាកម្ម​ពេញលេញ​ពោល​គឺ​ជា​សេវាកម្ម​បើកបរ​ដោយ​ខ្លួន​ឯង​ក្នុង​ប្រទេស​ជប៉ុន​មុន​ទសវត្សរ៍​ ២០២០។

ក្រុមហ៊ុន​រថយន្ត​លើ​សកល​លោក​កំពុង​សម្លឹង​មើល​លើស​ពី​ការ​ផលិត​ និង​លក់​រថយន្ត​ក្នុង​ឧស្សាហកម្ម​ដែល​ត្រូវ​បាន​ផ្លាស់ប្តូរ​យ៉ាង​ឆាប់​រហ័ស​ដោយ​សេវាកម្ម​ថ្មីៗ​ និង​ចំនួន​កើន​ឡើង​រួមមាន​ក្រុមហ៊ុន​ General Motors Co (GM) កំពុង​អនុវត្ត​ជំនាញ​របស់​ពួកគេ​ក្នុង​មុខងារ​បើកបរ​ស្វ័យ​ប្រវត្តិ​សម្រាប់​ទីផ្សារ​រថយន្ត​ទ្រង់ទ្រាយ​ធំ​ដើម្បី​អភិវឌ្ឍ​សេវាកម្ម​ចល័ត​។

ទន្ទឹម​គ្នា​នេះ​ដែរ​ទីផ្សារ​ “បង់​ថ្លៃ​សេវា​សម្រាប់​ការ​ជិះ​មួយ​លើក​” ​កំពុង​ក្លាយ​ជា​សមរភូមិ​ក្តៅ​មួយ​រវាង​ក្រុមហ៊ុន​រថយន្ត​ទូទាំង​ពិភព​លោក​ ។ ដោយឡែក​ក្រុមហ៊ុន​បច្ចេក​វិទ្យា​មេ​របស់​ Google ​គឺ​ Alphabet Inc ​ក្រុមហ៊ុន​សេវាកម្ម​ដឹក​ជញ្ជូន​ Uber Technologies Inc ​និង​ក្រុមហ៊ុន​អាជីវកម្ម​បង្កើត​ថ្មី​ថ្មោង​ start-ups កំពុង​រក​វិធីសាស្ត្រ​រក​លុយ​តាម​សេវាកម្ម​ជិះ​បង់​ថ្លៃ​។

យ៉ាងណាមិញ​ក្រុមហ៊ុន​ Nissan ​និង​ DeNA ​នឹង​ជួប​គូប្រជែង​ក្នុង​ទឹក​ដី​របស់​ខ្លួន​គឺ​ ZMP Inc ជា​ក្រុមហ៊ុន​ផលិត​រ៉ូប៊ូត​ដែល​បច្ចុប្បន្ន​កំពុង​ធ្វើការ​ជាមួយ​ក្រុមហ៊ុន​ផលិត​តាក់ស៊ី​តូក្យូ​ដើម្បី​ផលិត​សេវាកម្ម​តាក់ស៊ី​ស្វ័យ​ប្រវត្តិ​ដោយ​ក្រុមហ៊ុន​សង្ឃឹម​ថា​នឹង​ដំណើរ​ការ​ព្រម​ទាំង​ប្រតិបត្តិការ​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​ក្រុង​តូក្យូ​ឆ្នាំ​ ២០២០ ​ផង​ដែរ​៕

ប្រភព៖ gadgetsnow   ប្រែ​សម្រួល៖ សិរីបុទ្រ

អត្ថបទថ្មី