Lightyear One ​រថយន្ត​ដើរ​ដោយ​ថាមពល​ព្រះអាទិត្យ​និង​បញ្ចូល​ភ្លើង​ដោយ​ខ្លួន​ឯង​

  • 2017-12-06 12:32:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lightyear One ​គឺ​ជា​រថយន្ត​ប្រើ​ថាមពល​ព្រះអាទិត្យ​ហើយ​វា​បញ្ចូល​ថាមពល​ដោយ​ខ្លួន​ឯង​ដែល​ប្រភព​ថាមពល​ដ៏​អស្ចារ្យ​នេះ​អាច​ឱ្យ​អ្នក​បើក​បរ​ធ្វើ​ដំណើរ​បាន​រាប់​ខែ​ដោយ​មិន​ឈឺ​ក្បាល​រឿង​បញ្ជូល​ភ្លើង​ឡើយ​ ។

ក្រុម​អតីត​និស្សិត​របស់​អង្គការ​មិន​រក​ប្រាក់​កម្រៃ​ Solar Team Eindhoven ​នៃ​ប្រទេស​ហូឡង់​បាន​ផលិត​គំរូ​រថយន្ត​កៅអី​ ៤ ប្រើ​ថាមពល​សូឡា​សម្រាប់​ការ​ប្រកួត​ប្រជែង​ប្រើប្រាស់​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ Bridgestone World Solar Challenge ​ចាប់​តាំង​ពី​ឆ្នាំ​ ២០១២ ។ ក្រោយ​មក​ក្រុម​មួយ​នេះ​ក៍​បង្កើត​ក្រុមហ៊ុន​ឈ្មោះ​ Lightyear ​ដែល​ជា​ក្រុមហ៊ុន​អាជីវកម្ម​បង្កើត​ថ្មីថ្មោង​ហើយ​សន្យា​ថា​នឹង​ផលិត​រថយន្ត​ប្រើ​ថាមពល​ព្រះអាទិត្យ​និង​បញ្ចូល​ភ្លើង​ដោយ​ខ្លួន​ឯង​លើ​ទីផ្សារ​នោះ​គឺ​ជា​ Lightyear One ដែល​វា​អាច​បើកបរ​ក្នុង​ចម្ងាយ​ចន្លោះ​ពី​ ៤០០ ​ទៅ​ ៨០០ ​គីឡូម៉ែត្រ​ពេល​សាក​មួយ​លើក​ហើយ​បើ​សិ្ថត​ក្នុង​រដូវ​ក្តៅ​វិញ​ Lightyear One ​អាច​ធ្វើ​ដំណើរ​បាន​រាប់ខែ​ដោយ​មិន​ចាំ​បាច់​សាក​ឡើយ ។

តម្លៃ​របស់​ Lightyear One ​លក់​ចាប់​ពី​ ១១៩,០០០ ​អឺរ៉ូ​មិន​រួម​បញ្ជូល​ពន្ធ​ដែល​ប្រិយមិត្ត​អាច​កក់​លើ​វិបសាយ​ផ្លូវការ​របស់​ក្រុមហ៊ុន​បាន​ ៕ ប្រែ​សម្រួល​៖​ សិរីបុទ្រ

ប្រភព៖ YouTube   ប្រែ​សម្រួល៖ សិរីបុទ្រ

អត្ថបទថ្មី