ក្មេងស្រីកម្សត់ ដើរជើងទទេទៅរៀន នៅស្ថានីយ៍រថភ្លើងរាល់យប់ ព្រោះនៅផ្ទះគ្មានភ្លើងអគ្គិសនី

  • 2017-12-07 08:01:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​អប់រំ​គឺ​ជា​របស់​មួយ​ដែល​មិន​អាច​បាត់បង់ ឬ​ត្រូវ​គេ​លួច​យក​ទៅ​ឆ្ងាយ​បាន។ ប៉ុន្តែ​ដើម្បី​ទទួល​បាន​ការ​អប់រំ​ល្អ ក៏​មិនមែន​ជា​រឿង​ងាយស្រួល​ដែរ។

នៅ​តាម​បណ្ដា​ប្រទេស​ជាច្រើន​ជុំវិញ​ពិភពលោក ភាព​ក្រីក្រ​បាន​ក្លាយ​ជា​ឧបសគ្គ​ធំ​បំផុត​មួយ ចំពោះ​កុមារ​ជាច្រើន​ដែល​ចង់​រៀន​សូត្រ។ បន្ថែម​លើ​នេះ កុមារ​ដែល​រស់នៅ​ក្នុង​សហគមន៍​ក្រីក្រ កាន់​តែ​មាន​ការ​លំបាក​ខ្លាំង ជា​ពិសេស​តំបន់​ដាច់ស្រយាល​ដែល​គ្មាន​អគ្គិសនី​គ្រប់គ្រាន់។

ជាក់ស្ដែង ក្មេង​ស្រី​ម្នាក់​មាន​ឈ្មោះ​ថា Divya ដោយសារតែ​ចង់​បាន​ចំណេះដឹង សុខចិត្ត​ដើរ​ជើង​ទទេ​ទៅ​រៀន នៅ​ស្ថានីយ​រថភ្លើង​មួយ​កន្លែង ស្ថិត​ក្នុង​រដ្ឋ Uttar Pradesh ប្រទេស​ឥណ្ឌា ជា​រៀងរាល់​យប់ ព្រោះតែ​នៅ​ផ្ទះ​របស់​នាង​គ្មាន​ភ្លើង​អគ្គិសនី​ប្រើប្រាស់។ នាង​កាន់​កាតាប​របស់​នាង​ដែល​ផ្ទុក​ដោយ​សៀវភៅ និង​កូន​សៀវភៅ ហើយ​អង្គុយ​នៅ​លើ​ដី​នៃ​ស្ថានីយ​រថភ្លើង រួច​ផ្ដោត​អារម្មណ៍​លើ​ការ​រៀន​សូត្រ​ ដោយ​មិន​ខ្វល់​ពី​អ្នក​ដទៃ​សម្លឹង​មើល​នាង​ឡើយ។

Divya

បុរស​ម្នាក់​មាន​ឈ្មោះ​ថា Rajesh Kumar Singh ឃើញ​នាង​ដូច្នេះ​ក៏​បាន​សម្រេចចិត្ត​ថត​រូប​នាង ប៉ុន្តែ Divya ហាក់​បី​ដូច​ជា​មិន​ខ្វល់​ឡើយ ហើយ​បន្ត​ធ្វើ​កិច្ចការ​របស់​នាង​តទៅ​ទៀត។ នាង Divya បាន​ប្រាប់​ថា នាង​រស់នៅ​ក្នុង​តំបន់​ក្រីក្រ ហើយ​គ្មាន​ភ្លើង​អគ្គិសនី​ប្រើប្រាស់​នៅ​ក្នុង​ផ្ទះ​ឡើយ ដូច្នេះ​ទើប​នាង​មក​ស្ថានីយ​រថភ្លើង ដើម្បី​បាន​ភ្លើង​ប្រើប្រាស់​សម្រាប់​រៀន​សូត្រ។

គួរ​បញ្ជាក់​ថា ស្ថានីយ​រថភ្លើង​នោះ​ស្ថិត​នៅ​ក្នុង​រដ្ឋ Uttar Pradesh ដែល​មាន​ចំនួន​ប្រជាជន​ច្រើន​បំផុត ហើយ​ក្រ​បំផុត​នៅ​ប្រទេស​ឥណ្ឌា៕

ចុច​អាន៖

ប្រភព៖ Viral4Real   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី