អតីត​ CEO ​របស់​ Volkswagen​ ​ជាប់​ពន្ធ​ធនាគារ​ ៧​ឆ្នាំ​ ជុំវិញ​រឿង​កេង​បន្លំ​បំភាយ​ឧស្ម័ន​

  • 2017-12-07 12:28:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​នាយក​ប្រតិបត្តិ​លោក​ Oliver Schmidt ​របស់​ក្រុមហ៊ុន​ Volkswagen (VW) ត្រូវ​បាន​កាត់​ទោស​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​ឱ្យ​ជាប់​ពន្ធ​ធនាគារ​រយៈពេល​ ៧ ​ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​ ៤០ ​ម៉ឺន​ដុល្លារ​ចំពោះ​ការ​កេង​បន្លំ​បំភាយ​ឧស្ម័ន​ចេញ​ពី​រថយន្ត​អំឡុង​ពេល​ក្នុង​មុខ​តំណែង​របស់​លោក​នៅ​ VW ។

វិបសាយ​ Detroit News ​រាយការណ៍​ថា​ តុលាការ​ស្រុក​អាមេរិក​មួយ​ក្នុង​ក្រុង​ Detroit ​រដ្ឋ​ Michigan ​បាន​សម្រេច​កាត់​ទោស​ និង​ពិន័យ​លោក​ Oliver Schmidt ​ក្នុង​រឿង​អាស្រូវ​បំភាយ​ឧស្ម័ន​ពី​រថយន្ត​ម៉ាស៊ូត​របស់​ក្រុមហ៊ុន​អាល្លឺម៉ង់​ VW ​ក្នុង​តួនាទី​របស់​លោក​ដែល​រថយន្ត​ទាំង​អស់​នោះ​លក់​ក្នុង​ទឹកដី​អាមេរិក​ ។ កាល​ពី​ខែ​សីហា​ Schmidt ​បាន​សារភាព​កំហុស​ចំពោះ​ការ​ចោទ​ប្រកាន់​ចំនួន​ពីរ​បន្ទាប់​ពី​ក្រុមហ៊ុន​បង្ហាញ​ពី​គម្រោង​មួយ​ដើម្បី​កែលម្អ​ជួសជុល​រថយន្ត​ម៉ាស៊ូត​កន្លះ​លាន​គ្រឿង​ដើម្បី​គេច​ផុត​ពី​ទីផ្សារ​ស្តង់ដា​ការ​បំភាយ​របស់​អាមេរិក​ ។ ចៅក្រម​លោក​ Sean Cox ​និយាយ​ថា​ លោក​ Oliver Schmidt​បាន​បំផ្លាញ​មូលដ្ឋាន​គ្រឹះ​នៃ​ប្រព័ន្ធ​សេដ្ឋកិច្ច​របស់​អាមេរិក​យើង​នោះ​គឺ​ជា​ការ​ទុក​ចិត្ត​ ។ ខណៈ​រូបគេ​ធ្លាប់​ជា​ អ្នក​គ្រប់គ្រង​ទូទៅ​ទទួល​បន្ទុក​នៃ​ការ​បំភាយ​ឧស្ម័ន​ក្នុង​សហ​រដ្ឋអាមេរិក​ ។

គួរ​បញ្ជាក់​ថា​ ក្រុមហ៊ុន​ VW ​ត្រូវ​បាន​ពិន័យ​ជា​ទឹក​ប្រាក់​ ២,៨ ​ប៊ីលាន​ដុល្លារ​រួច​ទៅ​ហើយ​បន្ទាប់​ពី​ទទួល​កំហុស​ពាក់ព័ន្ធ​ការ​ចោទ​ប្រកាន់​ចំនួន​ ៣ ​ទាក់ទិន​នឹង​ការ​សមគំនិត​យូរ​ឆ្នាំ​របស់​ខ្លួន​រឿង​ការ​រត់​គេច​ចេញ​ពី​ស្តង់ដា​បំភាយ​អាមេរិក​ហើយ​ក្រុមហ៊ុន​ក៏​បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ស៊ីវិល​មួយ​តម្លៃ​ ១៤,៧ ​ប៊ីលាន​ដុល្លារ​ជាមួយ​ទី​ភ្នាក់ងារ​ការពារ​បរិស្ថាន​អាមេរិក​ហើយ​ទីភ្នាក់ងារ​ស្នើ​ឱ្យ​ក្រុមហ៊ុន​ចំណាយ​ ១០ ​ប៊ីលាន​ដុល្លារ​បន្ថែម​ទៀត​ដើម្បី​ទិញ​ឬ​ជួសជុល​រថយន្ត​ម៉ាស៊ូត​ក្លែងក្លាយ​ដែល​ខ្លួន​បាន​លក់​ក្នុង​ទឹក​ដី​អាមេរិក​ ៕

ប្រភព៖ Xinhua   ប្រែ​សម្រួល៖ សិរីបុទ្រ

អត្ថបទថ្មី