​បារមី​លោក​យាយ​ក្រពុំ​ឈូកនៅភ្នំ​ស្អាង​ ល្បីថា​ធ្លាប់​ចូលរូប​មនុស្ស​៣នាក់​

  • 2017-12-08 04:23:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​តាំងពី​បុរាណ​កាល​មក​ ប្រជាជន​ខ្មែរតែង​មាន​ជំនឿ​លើបារមី​អារក្ស​អ្នកតា​ប្រចាំ​តំបន់​ណា​មួយ​ ដែល​បារមី​នេះ​មាន​ឥទ្ធិពលចំពោះមនុស្សណា​ដែលមាន​និស្ស័យ​និង​ថាមពល​ពី​កំណើត​។ ​ជាមួយ​គ្នានេះ Sabay បានទៅ​ដល់ភ្នំស្អាង ស្ថិត​ក្នុង​ស្រុក​ស្អាង​ ខេត្តកណ្ដាល ដែល​មាន​ដួង​ព្រលឹង​លោក​យាយ​ក្រពុំឈូក​តាំង​ទីសក្ការៈ​និងមាន​ឫទ្ធិអំណាចមួយរូប​​ បាន​ចូល​សន្ធិតមនុស្សចំនួន​ ៣នាក់ ​នេះបើ​តាម​ការ​អះអាង​​របស់​លោក​តា​អាចារ្យ​ប្រចាំ​ការ​នៅទី​នោះ​។

​លោក​តា​អាចារ្យ​ឈ្មោះ យឹម លីង រស់​នៅ​ក្នុង​ភូមិ​ពាម​សិលា​ ឃុំស្អាង​ភ្នំ​​ស្រុក​ស្អាង​ ខេត្ត​កណ្ដាល ​បាន​ឲ្យ​ដឹងថា​ លោក​យាយ​ក្រពុំ​ឈូក​ បាន​ចូល​រួប​មនុស្ស​ចំនួន​ ៣នាក់ ​ស្ថិតនៅ​តំបន់​ផ្សេងៗគ្នា​។ លោកតា​បន្តថា​៖ «មួយ​រស់នៅ​ក្នុងភូមិ​ព្រៃខ្មែរ​ ប៉ុន្តែ​មិនប៉ុន្មាន​គាត់កាន់​អត់បាន​ ក៏​សុំលា​លែងពី​លោក​យាយ​ក្រពុំ​ឈូក​​វិញ​។ ​នៅ​សល់​ពីរូប​ទៀត​អាយុ​ប្រហែល​ ៨០ឆ្នាំ ​សព្វថ្ងៃ​គាត់​រស់នៅ​ប្រទេស​បារាំង និងចុងក្រោយគឺរស់នៅលុងក្ងាន»។​

លោក​យាយ​ពីររូប​ដែលស្នង​រូប ​លោកយាយ​ក្រពុំ​ឈូក​បានផ្ដល់​លាភ​សក្ការៈ​កសាង​ដល់វត្ត​ភ្នំ​ស្អាង​ច្រើន​គួរ​សមដែរ ​តួយ៉ាង​លោក​រស់នៅ​ប្រទេស​បារាំង​បាន​បារមី​បាន​ថែរក្សា​ និង​មាន​ទ្រព្យ​សម្បតិ្ត​ធូរធារ​ និងមួយរូប​ទៀត​ ធ្វើជាគ្រូ​ទស្សន៍​ទាយ​ដីធ្លី​។ នេះបើតាម​ការ​បញ្ជាក់​ពីអាចារ្យ​ខាងលើ​៕​​

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទពេញនិយម