បើមិនចង់មានបញ្ហា ហាមដាច់ខាតកុំឲ្យកូនតូចប្រើថ្នាំទាំងនេះឲ្យសោះ
- 2017-12-11 09:09:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើមិនចង់មានបញ្ហា ហាមដាច់ខាតកុំឲ្យកូនតូចប្រើថ្នាំទាំងនេះឲ្យសោះ
ចន្លោះមិនឃើញ
តើថ្នាំណាខ្លះដែលអាចឲ្យកូនក្មេងប្រើ ហើយថ្នាំណាខ្លះដែលមានគ្រោះថ្នាក់ចំពោះគេ? វាគឺជាសំណួរដ៏សំខាន់មួយដែលឪពុកម្តាយគ្រប់រូបប្រឈមមុខ។ ការស្វែងយល់ថាអ្វីទៅជាជម្រើសដ៏មានសុវត្ថិភាពនោះគឺមានតែពិគ្រោះជាមួយគ្រូពេទ្យ។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកគួរតែកុំឲ្យកូនតូចៗអ្នកប្រើប្រាស់ថ្នាំខាងក្រោមនេះអី៖
អាស្ពីរីន
ថ្នាំអាស្ពីរីនត្រូវបានគេរកឃើញថាធ្វើឲ្យក្មេងមានបញ្ហា Rey’s Syndrome ប៉ុន្តែកម្រកើតមានណាស់។ ការប្រឈមខ្ពស់នៅពេលដែលក្មេងប្រើវា អាចមានជំងឺបង្កឡើងដោយវីរុសដូចជា ផ្តាសាយ ឬអ៊ុតស្វាយ។ ចូរប្រាកដថា មិនត្រូវប្រើថ្នាំអាស្ពីរីនគ្រប់ប្រភេទទាំងអស់ ព្រមទាំងថ្នាំដែលមានធាតុផ្សំជា Salicylate, Acetylsalicylate, Acetylsalicylic Acid, salicylamide និង Phenyl Salicylate។
ថ្នាំទប់ក្អួត
ក្មេងមិនគួរណាឲ្យគេប្រើថ្នាំទប់ក្អួតឡើយដោយសារតែក្មេងច្រើនតែមានការច្រាលទឹកដោះ ឬក្អែលទឹកដោះចេញធម្មតា។ ការច្រាលទឹកដោះបែបនេះគឺជារឿងធម្មជាតិ និងកើតឡើងជាញឹកញាប់ចំពោះទារកភាគច្រើន ហើយវាក៏មិនមែនជាពេលវេលាដែលគេត្រូវប្រើថ្នាំទប់ក្អួតដែរ។ បើសិនជាកូនអ្នកហាក់បីដូចជាមានជំងឺខុសធម្មតា (ក្អួតញឹក និងទៅជាខ្សោះជាតិទឹក) ការឲ្យថ្នាំគេលេបមិនមែនជាជម្រើសដែលអ្នកត្រូវធ្វើឡើយ តែត្រូវនាំគេទៅពេទ្យភ្លាម។ ថ្នាំគ្រាប់ និងទំពារ
មិនខ្វល់ថាថ្នាំប្រភេទណាឡើយ បើសិនជាវាជាប្រភេទថ្នាំគ្រាប់ ឬទំពារ ចូរកុំឲ្យគេញ៉ាំអី ព្រោះវាអាចធ្វើឲ្យក្មេងស្លាក់បានគ្រប់ពេល។
ថ្នាំគ្មានវេជ្ជបញ្ជា ឬថ្នាំផ្តាសាយ
តាមការស្រាវជ្រាវបានរកឃើញថា ថ្នាំគ្មានវេជ្ជបញ្ជាសម្រាប់ព្យាបាលក្អក និងផ្តាសាយមានតិចតួចណាស់ដែលអាចឲ្យកូនក្មេងអាយុក្រោម ៤ឆ្នាំប្រើបាន។ តាមពិតទៅ វាអាចមានផលរំខានធ្ងន់ធ្ងរ និងធាតុផ្សំដែលនៅក្នុងខ្លួនគេយូរ ជាងថ្នាំផ្សេងទៀត។ ថ្នាំគ្មានវេជ្ជបញ្ជាប្រើជាមួយថ្នាំមានវេជ្ជបញ្ជា
ដោយសារតែថ្នាំគ្មានវេជ្ជបញ្ជា (Ibuprofen) ហាក់បីដូចជាមានសុវិត្ថិភាពសម្រាប់ក្មេងតូចៗ តែវាមិនមែនមានន័យថាអ្នកអាចឲ្យគេញ៉ាំដោយមិនបានពិចារណាលើអ្វីដែលអ្នកផ្សំបន្ថែមទៀតឡើយ។ ចូរពិគ្រោះជាមួយគ្រូពេទ្យជានិច្ចមុននឹងឲ្យថ្នាំច្រើនគ្រាប់ដល់កូនញ៉ាំ។ ថ្នាំប្រឆាំងអាឡែហ្ស៊ី
ថ្នាំប្រភេទណេះនឹងទប់ស្កាត់ប្រតិកម្មអាឡែហ្ស៊ី ហើយក៏មិនគួរណាឲ្យក្មេងអាយុក្រោម ២ឆ្នាំប្រើដែរ។ ថ្នាំប្រឆាំងអាឡែហ្ស៊ីជាធម្មតានឹងធ្វើឲ្យងងុយគេង ហើយក៏ងាចមានគ្រោះថ្នាក់ខ្លាំងដល់ក្មេងដែរ។
ថ្នាំមានវេជ្ជបញ្ជាសម្រាប់ប្រើលើអ្នកផ្សេង
ការដែលឲ្យកូនតូចអ្នកប្រើថ្នាំមានវេជ្ជបញ្ជាសម្រាប់ប្រើលើម្នាក់ផ្សេងទៀត ទោះបីជាក្នុងកម្រិតទាបក៏ដោយក៏អាចបង្កគ្រោះថ្នាក់ខ្លាំងបានដែរ។ ដូច្នេះមិនត្រូវចែកថ្នាំដែលអ្នកដទៃប្រើ មកប្រើខ្លួនឯង ឬកូនខ្លួនឯងឲ្យសោះទោះបីជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ៕