វីដេអូ​ចាប់​កាន់​ Galaxy A8+ ធ្លាយមុនប្រកាសផ្លូវការ

  • 2017-12-12 03:55:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព័ត៌មាន​លម្អិត​អំពី​ Galaxy A8/A8+ ឆ្នាំ​ ២០១៨ ត្រូវ​បាន​គេ​ដឹង​ច្បាស់​បន្ថែម​ទៀត​ ក្រោយ​ពី​មាន​ការ​ធ្លាយ​វីដេអូ​ចាប់​កាន់​​ស្មាតហ្វូន​នេះ។

វីដេអូ​មាន​បង្ហាញ​គ្រប់​ជ្រុង​ជ្រោយ​នៃ​ Galaxy A8+ ឆ្នាំ​ ២០១៨ ដែល​មាន​រូបរាង​ស្រដៀង​ទៅ​នឹង​ Galaxy Note 8 ខុស​គ្នា​ត្រង់​មិន​មាន​គែម​អេក្រង់​រាង​កោង។ វីដេអូ​បាន​បញ្ជាក់​ដែរ​ថា​ទ្រនាប់​ស្កេន​ម្រាម​ដៃ​ពិត​ជា​ស្ថិត​នៅ​ក្រោម​កាមេរ៉ា​ផ្នែក​ខាង​ក្រោយ​ ហើយ​កាមេរ៉ា​ខាង​មុខ​មាន​ដល់​ទៅ​ពីរ​គ្រាប់។

លក្ខណៈ​សម្បត្តិ​ដែល​លេច​ធ្លាយ​ជា​មួយ​វីដេអូ​នេះ​គឺ​កាមេរ៉ា​ខាង​មុខ​របស់​ A8/A8+ មាន​​ទំហំ​ ១៦ MP Aperture f/1.9 រួម​នឹង​កាមេរ៉ា​ទំហំ​ ៨ MP មួយ​ទៀត​ មាន​ Aperture ដូច​គ្នា។ កាមេរ៉ា​ខាង​ក្រោយ​មាន​ទំហំ​ ១៦ MP មាន​ Aperture f/1.7។

គេ​ដឹង​ទៀត​ថា​ Galaxy A8+ មាន​អេក្រង់​ទំហំ​ ៦ អ៊ីញ​ ប្រភេទ​ Super AMOLED ​អាច​បង្ហាញ​រូប​ក្នុង​កម្រិត​ 1080 x 2220 ភីកសែល និង​​មាន​កម្រិត​ការពារ​ទឹក​ IP68។ ប្រើ​បន្ទះ​ឈីប​ Exynos 7885, RAM ទំហំ​ ៦ GB, ថ្ម​ទំហំ​ ៣៥០០ mAh និង​មាន​អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ​ ៦៤ GB ហើយ​មាន​រន្ធ​សម្រាប់​ដោត​មេមូរី​កាត​ផង​ដែរ។

ចំពោះ​កាល​បរិច្ឆេទ​ប្រកាស​ចេញ​ Galaxy A8/A8+ ឆ្នាំ​ ២០១៨ គេ​​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ៕

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី