អស្ចារ្យ! រឿង​ "មុនដំបូង​ខ្មែរក្រហម​សម្លាប់ប៉ា​របស់ខ្ញុំ" ឈរ​ឈ្មោះ​ដណ្ដើមពានធំទៀតហើយ

  • 2017-12-12 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​ភ្ញាក់​ផ្អើល​មួយ​បាន​កើត​ឡើង​ និង​ជា​មោទនភាព​មិន​អាច​កាត់​ថ្លៃ​បាន​ ខណៈ​ភាពយន្ត​ខ្នាត​ធំ​​ជា​ប្រវត្តិសាស្ត្រ​ "First They Killed My Father” ត្រូវ​បាន​ដាក់​បញ្ចូល​ជា​បេក្ខភាព​ "ភាពយន្ត​និយាយ​ភាសា​បរទេស​ល្អ​ជាង​គេ-Best Foreugn Language film” នៅ​កម្មវិធី​ Golden Globes។

នេះ​ជា​ព័ត៌មាន​ដ៏​អស្ចារ្យ​មួយ​ទៀត​ហើយ​ សម្រាប់​ភាព​យន្ត​ដែល​ឆ្លុះ​បញ្ចាំង​ពី​ជីវិត​រស់​នៅ​កាល​ពី​ជំនាន់​ខ្មែរ​ក្រហម​នេះ។ ប្រជាជន​កម្ពុជា​ពិត​ជា​រំភើប​ ដែល​បាន​ឃើញ​ពី​ភាព​ជោគជ័យ​របស់​រឿង​ "មុន​ដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ” ហក់​ឡើង​កាន់​តែ​ត្រដែត​លើ​ឆាក​អន្តរជាតិ។

ជាមួយ​គ្នា​នេះ​ អ្នក​ដែល​គាំទ្រ​​ទាំង​អស់​ក៏​សង្ឃឹម​យ៉ាង​មុតមាំ​ដែរ​ថា​ ភាពយន្ត​ដែល​ជា​ស្នាដៃ​ដឹកនាំ​ផ្ទាល់​របស់​កំពូល​តារាហូលីវូដ​ Angelina Jolie នឹង​អាច​ដណ្ដើម​តំណែង​ពាន​ "Best Foreign Language​ Film” ព្រោះ​ផ្ទៃ​រឿង​ និង​ទាំង​បច្ចេកទេស​ថត​ ពិត​ជា​ស័ក្ដិសម​នឹង​ទទួល​ពាន​នេះ​ណាស់៕

ប្រភព៖ ហ្វេសប៊ុក

អត្ថបទ៖ យី សុធារី

អត្ថបទពេញនិយម