ទាំង​ក្លឹប គ្រូ និង​កីឡាករ Real នឹង​​បង្កើត​កំណត់ត្រា​ច្រើន បើ​​ឈ្នះ Club World Cup

  • 2017-12-12 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Real Madrid នឹង​ត្រូវ​តតាំង​នឹង​ក្រុម​ម្ចាស់ផ្ទះ​អារ៉ាប់រួម Al jazira ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ FIFA Club World Cup នៅ​យប់​ថ្ងៃ​នេះ ខណៈ​ក្រុម Grêmio តំណាង​តំបន់ ​CONMEBOL ត្រូវ​ជួប​ជាមួយក្រុម Pachuca មក​ពី​តំបន់ CONCACAF ដើម្បី​កំណត់​ជោគវាសនា​ តើ​នរណា​នឹង​អាច​ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ។

ជា​ប្រកួត​សំខាន់​សម្រាប់​ក្រុម​ជើង​ឯក​មក​ពី​តំបន់​អឺរ៉ុប ព្រោះ​ប្រសិន​ពួក​អាច​ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ និង​ឈ្នះ​ពាន​សាជាថ្មី នោះ​នឹង​អាច​បង្កើត​កំណត់​ជា​ច្រើន​ទាំង​ក្លឹប គ្រូ និង​កីឡាករ​មួយ​ចំនួន។ តើ​ពួក​គេ​នឹង​បង្កើត​កំណត់​​អ្វី​ខ្លះ?

១. Ronaldo

ម្ចាស់​ពាន Ballon d'Or ថ្មី​ៗ​រូប​នេះ​កំពុង​ឈរ​ជា​អ្នក​ទាត់​បញ្ចូល​ទី​ច្រើន​ជាង​គេ​នៅ​ព្រឹត្តិការណ៍ FIFA Club World Cup មាន​៥​គ្រាប់​ស្មើ​គ្នា​ជាមួយ​កីឡាករ​ Barcelona ទាំង​ពីរ Luis Suarez និងLionel Messi។ ដូច្នេះ​ប្រសិន​រូប​គេ​រក​បាន​តែ​មួយ​គ្រាប់​ទៀត នោះ​គេ​នឹង​ឡើង​ឈរ​ជា Top Scorer ម្នាក់​ឯង​តែ​ម្ដង។ ៥​គ្រាប់​របស់ Ronaldo មួយ​គ្រាប់​រក​បាន​នៅ Man Utd និង ៤​គ្រាប់​ទៀត​នៅ Real Madrid។

២.  Ramos ឬ Ronaldo​ តើ​នរណា​តាម​ទាន់​កំណត់​ត្រា​ Messi?

ក្នុង​កម្មវិធី​ខាង​លើ​មាន​តែ Lionel Messi ម្នាក់​គត់​ធ្លាប់​ជាប់​ឈ្មោះ​កីឡាករ​ល្អ​​ប្រចាំ​ព្រឹត្តិការណ៍២​ដង។ ស្រប​ពេល Sergio Ramos និង Ronaldo ធ្លាប់​បាន​​ម្នាក់​ម្ដង​នៅ​ឆ្នាំ​២០១៤​និង​២០១៦។

៣. Real Madrdi នឹង​តាម​ទាន់​ពាន Club World Cup ស្មើ Barca

ក្លឹប​ក្នុង​តំបន់ Catalan ធ្លាប់​ទទួល​បាន​ពាន​នេះ​៣​ដង​រួច​មក​ហើយ​ ឯ​ Real Madrid ទើប​តែ​បាន​២​ដង ទេ ស្មើ​គ្នាជាមូយ​ក្លឹប​នៅ​ប្រេស៊ីល Corinthians។

៤. Zinedine Zidane សាង​ប្រវត្តិសាស្ត្រ​ថ្មី

អ្នក​ចាត់​ការ​សញ្ជាតិ​បារាំង​ បាន​ជួយ​ស្ដេច​ស​ឈ្នះ​ពាន​៤​ នៅ​​ឆ្នាំ​២០១៧​នេះ​រួម​មាន៖ Champions League , EUROPEAN SUPER CUPS, La Liga និង SPANISH SUPER CUPS។ ប្រសិន​ជា​សម្រេច​កិច្ចការ​ធំ​ឈ្នះ FIFA Club World Cup មួយ​ទៀត​ នោះ Zidane នឹង​ក្លាយ​ជា​​អ្នក​ចាត់ការ​ដំបូង​នៅ  Estadio Santiago Bernabeu ជួយ​ក្រុម​ឈ្នះ​ពាន​៥​ក្នុង​មួយ​ឆ្នាំ។

៥.  Toni Kroos

ប្រសិន​ជា​ឈ្នះ​លើក​នេះ​ទៀត​ខ្សែ​បម្រើ​អាល្លឺម៉ង់  Toni Kroos នឹង​ក្លាយ​ជា​កីឡាករ​ឈ្នះ​ពាន FIFA Club World Cup ច្រើន​ជាង​គេ​ ពោល​៤​ដង។

៦. Real Madrid

ប្រសិន Madrid ឡើង​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ និង​ឈ្នះ​មែន ពួក​គេ​នឹង​ក្លាយ​ជា​ក្រុម​ឈ្នះ​ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​១២​ដង​ជាប់​គ្នា ដែល​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​បាល់​ទាត់។ ក្នុង​រយៈពេល​១៧​ឆ្នាំ​ចុងក្រោយ Madrid មិន​ដែល​ចាញ់​ឡើយ​ រាល់​ពេល​ឡើង​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ៕

​​​

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី