Burnley ឈ្នះ​ Stoke ចូល​ប្រអប់​ Top 4 យ៉ាង​ភ្ញាក់​ផ្អើល

  • 2017-12-13 01:38:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Burnley បាន​យក​ឈ្នះ​ Stoke City ១​ទល់​នឹង​០​ក្នុង​ការ​ប្រកួត​ Premier League សប្ដាហ៍​ទី​១៧​ នៅ​ទឹកដី​ Turf Moor។

ជ័យ​ជម្នះ​ដ៏​សំខាន់​របស់​ក្រុម​រហស្សនាម​ថា​ The Clarets ស៊ុត​បញ្ចូល​ទី​ដោយ​ខ្សែ​ប្រយុទ្ធ​ Ashley Barnes នៅ​ចុង​ម៉ោង​​នាទី​៨៩​ ហើយ​បាន​ធ្វើ​ឲ្យ​ពួកគេ​ហក់​ឡើង​ទៅ​លេខ​៤​ក្នុង​តារាង​លីគ​កំពូល​ដោយ​រុញ​ Liverpool និង​ Arsenal ចុះ​មក​លេខ​៥ និង​លេខ៦។

ដោយ​ឡែក​ក្រុម​បាត​តារាង​ Crystal Palace ឯណោះ​វិញ​បាន​យក​ឈ្នះ​ Watford ២​-១ ឡើង​មក​លេខ​១៧​ផុត​តំបន់​ត្រូវ​កាត់​ចោល​ ខណៈ​ដែល​ Chelsea បាន​យក​ឈ្នះ​ម្ចាស់​ផ្ទះ​ Huddersfield Town ៣​-១​ រក្សា​ចំណាត់​ថ្នាក់​លេខ​៣​ តែ​ស្មើ​ពិន្ទុ​គ្នា​ជាមួយ​លេខ​២​ Manchester United៕

អត្ថបទ៖ វីរ៉ុត

អត្ថបទពេញនិយម