ស្ងាត់ៗ Floyd ទៅ​ជិះ​​ទូក​កាយ៉ាក់​លេង​នៅ​ប្រទេស​ក្បែរ​កម្ពុជា

  • 2017-12-13 01:59:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​ចូល​និវត្តន៍​ពី​ប្រដាល់​កីឡាករ​អាមេរិក Floyd Mayweather  បាន​ចំណាយ​ពេល​ដើរ​កម្សាន្ត​ជា​ច្រើន​ប្រទេស។ ថ្មី​ៗ​នេះ​កីឡាករ​មិន​ដែល​ស្គាល់​ពាក្យ​ថា​ចាញ់ បាន​បង្ហាញ​រូប​ភាព​ជា​ច្រើន​សន្លឹក​ជិះ​ទូក​កាយ៉ាក់​លំហែ​កាយ​នៅ​ឯ​ប្រទេស​ថៃ។

អតីត​អ្នក​ប្រដាល់​វ័យ​៤០​ឆ្នាំ​បាន​ជិះ​​ទូក​កាយ៉ាក់​លើ​ផ្ទៃ​សមុទ្រ​ និង​ចូល​ក្នុង​ល្អ​លើ​ទឹក​នៃ​កោះ Hong island នៅ​ជិត​ខេត្ត​ភូកេត។ Floyd បាន​បង្ហោះ​រូប​ជា​ច្រើន​ស្លឹក​លើ​បណ្ដាល​សង្គម Instagram របស់​ខ្លួន​នៃ​សកម្មភាព​ដំណើរ​កម្សាន្ត​របស់​ខ្លួន។

កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន​បុរស​កំពូល​ឌឺ​រូប​នេះ​ក៏​បាន​ទៅ​​កម្សាន្ត​នៅ​ប្រទេស​ចិន លើ​មហាកំពែង​ចិន​ជា​មួយ​គ្នីគ្នា​​ចំនួន​២៣​នាក់​ និង​បាន​អួត​ថា ចាយ​អស់​ជិត​៣​លាន សម្រាប់​រយៈពេល​២ ៣​ថ្ងៃ​នៅ​តី​នោះ។ ចាំ​មើល​ប្រទេស​ណា​បន្ទាប់​ ដែល Floyd ទៅ​បន្ត? ​​​​​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី