ចម្លង​ម៉ូដ​ iPhone X មធ្យម​ ងំ​ហ៊ាន​ធ្វើ​កម្មវិធី​ប្រកាស​ទៀត​

  • 2017-12-13 02:57:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​iPhone ជា​ច្រើន​ម៉ូដែល​ តែង​ត្រូវ​ក្រុមហ៊ុន​ក្នុង​ប្រទេស​ចិន​ចម្លង​ម៉ូដ​តាម​ ដែល​ស្ទើរ​តែ​មាន​លក្ខណៈ​ដូច​គ្នា​បេះ​បិត​នឹង​ទូរសព្ទ​ពិត​ប្រាកដ។ ​វត្តមាន​ iPhone X ដែល​ជា​ស្មាតហ្វូន​ប្លែក​ពី​គេ​មួយ​នា​ពេល​បច្ចុប្បន្ន​ ក៏​ត្រូវ​បាន​ក្រុមហ៊ុន​ចិន​ចម្លង​ម៉ូដ​តាម​មិន​សំចៃ​ដៃ​ដែរ។ អ្វី​គួរ​ឲ្យ​ហួស​ចិត្ត​នោះ​ មាន​ការ​ធ្វើ​កម្មវិធី​ប្រកាស​ចេញ​ស្មាតហ្វូន​ដែល​ចម្លង​ម៉ូដ​តាម​ iPhone X នេះ​ទៀត​ផង។

ដូច​ដែល​បង្ហាញ​ក្នុង​រូបភាព​ខាង​លើ គឺ​ជា​សកម្មភាព​ប្រកាស​ចេញ​នូវ​ស្មាតហ្វូន​ម៉ូដែល​ Boway Notch ​របស់​ក្រុមហ៊ុន​ចិន​មួយ​មាន​ឈ្មោះ​ថា​ Boway។ Boway Notch នេះ​មាន​​លក្ខណៈ​ដូច​គ្នា​នឹង​ iPhone X ស្ទើរ​ទាំង​ស្រុង​ ជា​ពិសេស​នៅ​ត្រង់​អេក្រង់​ដែល​មាន​ដុះ​ស្នែង និង​ប្រព័ន្ធ​កាមេរ៉ា​ភ្លោះ​បញ្ឈរ។

វា​ជា​ស្មាតហ្វូន​ចម្លង​ម៉ូដ​តាម iPhone X ​ដ៏​ល្អ​ឥត​ខ្ចោះ​មួយ ប៉ុន្តែ​ទាស់​ត្រង់​ថា​​មិន​មាន​មុខងារ​ស្កេន​មុខ​បែប​ 3D។ ទល់​ពេល​នេះ​ មិន​មាន​ព័ត៌មាន​លម្អិត​អ្វី​ច្រើន​អំពី​ Boway Notch ដែល​គេ​អាច​ដឹង​បន្ថែម​នោះ​ទេ ព្រោះ​កម្មវិធី​ប្រកាស​ធ្វើ​ឡើង​ជា​លក្ខណៈ​ស្ងប់ស្ងាត់​ និង​យ៉ាង​កំបាំង​ជា​ទីបំផុត៕​​​​​

ប្រភព៖ gizmochina   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី