ត្រកូល​ Manchester ឈ្នះ​រៀង​ខ្លួន​ តែ Liverpool និង​ Arsenal ណាត់​គ្នា​ស្មើ

  • 2017-12-14 01:02:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ Premier League សប្ដាហ៍​ទី​១៧​បាន​បញ្ចប់​កាល​ពី​យប់​មិញ​ក្នុង​នោះ​តំណែង​ Top 4 កំពុង​ប្រដេញ​ពិន្ទុ​គ្នា​យ៉ាង​សស្រាក់សស្រាំ​ ខណៈ​ ក្រុម​កំពូល​តារាង​ទាំង​ពីរ Manchester City និង​ United គ្មាន​នរណា​អាច​រំខាន​បាន​នោះ​ទេ។

Man City បាន​បន្ត​ជ័យ​ជម្នះ​ឥត​ឈប់​ឈរ​ដោយ​យក​ឈ្នះ Swansea City ៤​-០ ស្រប​ពេល​អ្នក​ជិត​ខាង​ United រក​ឃើញ​៣​ពិន្ទុ​ឡើង​វិញ​ដោយ​ឈ្នះ Bournemouth ១​-០។ Tottenham Hotspur បាន​ហក់​ពី​លេខ​៧​មក​លេខ​៤​ក្រោយ​ឈ្នះ Brighton & Hove Albion ២-០។

Liverpool និង​ Arsenal ដែល​ស្មើ​កាល​ពី​សប្ដាហ៍​មុន​ នៅ​តែ​បន្ត​ស្មើ​ទៀត​ដោយ​ក្រុម​លោក​ Jurgen Klopp ទទួល​លទ្ធផល​ ០-០ ទល់​ West Bromwich ហើយ​ Arsenal ស្មើ​គូ​ប្រជែង​នៅ​ទី​ក្រុង​ឡុង​ West Ham ០-០ ដែរ៕

អត្ថបទ៖ វីរ៉ុត

អត្ថបទថ្មី