Man City បំបែក​កំណត់ត្រា​យុគ​សម័យ​មាស​របស់​ Arsenal នៅ​លីគ​

  • 2017-12-14 01:51:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester City បាន​បង្កើត​កំណត់ត្រា​ថ្មី​នៅ​ Premier League ដោយ​ឈ្នះ​ ១៥​ប្រកួត​ជាប់​គ្នា​ក្រោយ​យក​ឈ្នះ​ Swansea ៤-០ នៅ​កីឡដ្ឋាន​ Liberty។

កំណត់ត្រា​ចាស់​ដែល​ល្អ​បំផុត​ធ្លាប់​ធ្វើ​បាន​ដោយ​ Arsenal កាល​ពី​ខែ​កុម្ភៈ​ ដល់​សីហា​ ឆ្នាំ​២០០២ គឺ​ឈ្នះ​ចំនួន​ ១៤​ប្រកួត​ជាប់​គ្នា។ City ដណ្ដើម​បាន​៤៩​ពិន្ទុ​ពី​១៧​ប្រកួត​នៅ​រដូវ​កាល​នេះ​ដែល​វា​ក៏​ជា​ស្ថិតិ​ល្អ​បំផុត​មួយ​ដែរ​ នៅ​លីគ​កំពូល​អង់គ្លេស​។

ក្រុម​រហស្សនាម​ថា​មេឃ​ខៀវ​ធ្លាប់​ស្មើ​តែ​ម្ដង​គត់​នៅ​ Premier League ក្នុង​ប្រកួត​ទល់​ Everton ក្រៅ​ពី​នោះ​គឺ​ឈ្នះ​ទាំង​អស់។​ យ៉ាង​ណា​ពួកគេ​ធ្លាប់​ចាញ់​ម្ដង​ដែរ​នៅ​ពាន​ Champions League ទល់​នឹង​ Shakhtar Donetsk៕

ប្រភព៖ Manchestereveningnews   ប្រែសម្រួល៖ វីរ៉ុត