Real បុក​​ម្ចាស់​ផ្ទះ Al Jazira ​ដូច​ព្យុះ ទីបំផុត​បាន​ឡើង​ផ្ដាច់ព្រ័ត្រ Club World Cup

  • 2017-12-14 01:54:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​តំណាង​ឲ្យ​ទ្វីប​អឺរ៉ុប Real Madrid បាន​​យក​ឈ្នះ​​ក្រុម​ម្ចាស់​​ផ្ទះ​អារ៉ាប់រួម Al Jazira ក្នុង​លទ្ធផល ២-១ ក្នុង​ព្រឹត្តិការណ៍  Fifa Club World Cup បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។

តាំង​ពី​នាទី​ទី​មួយ​ ត្បិត​ក្រុម​ភ្ញៀវ​ដាក់​សម្ពាធ​យ៉ាង​​លើស​លុប​ តែ​​ម្ចាស់​ផ្ទះ​ទៅ​វិញ​ទេ ដែល​ជា​អ្នក​រក​គ្រាប់​បាល់​បាន​មុន​ដោយ​កីឡាករ​ប្រេស៊ីល Romarinho នាទី​៤១។ ឈាន​ដល់​វគ្គ​ទី​ពីរ តារា​ឆ្នើម Cristiano Ronaldo បាន​ទាត់​បញ្ចូល​ទី​យ៉ាង​ល្អ​តាម​បាន​ស្មើ​វិញ​នាទី​៥៣។ ផ្កាយ​សំណាង​ Gareth Bale គ្រាន់​តែ​ប្ដូរ​ចូល​នាទី​៨១​ជំនួស Benzema ភ្លាម ប៉ះ​បាល់​លើក​ដំបូង​ក៏​រក​បាន​មួយ​គ្រាប់ ជួយ Madrid រក​បាន​ជ័យជម្នះ​ភ្លាម​តែ​ម្ដង។

ក្រោយ​ចប់​ការ​ប្រកួត​មើល​តាម​ស្ថិតិ Real Madrid គ្រប់គ្រង​បាល់​ដល់​ទៅ​៧៥​% មានឱកាស​ទាត់​បាល់​ជ្រុង​១៩​ដង និង​ស៊ុត​ចំ​ទី​​បាន​១០​ដង ខណៈ Al Jazira មាន​ឱកាស​ស្ដួចស្ដើង​​បំផុត។ Real Madrid ត្រូវ​ឡើង​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​ជួបជាមួយ​ក្រុម​តំណាង​ឲ្យ​តំបន់​អាមេរិក​ខាង​ត្បូង Grêmio នៅ​ថ្ងៃ​ទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៧​នេះ៕ ​​​​

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ