មិនធម្មតាទេ ស្ថាបនិក Codingate ទើប​ឈ្នះ​ពាន​មួយ​ទៀត​ពី​ម៉ាឡេស៊ី

  • 2017-12-14 03:44:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 13

ចន្លោះមិនឃើញ

កម្មវិធី Asean Rice Bowl Startup Awards ដែល​​បាន​ធ្វើឡើង​នៅ​ប្រទេស​ម៉ាឡេស៊ី​ ​ទើប​នឹង​រក​ឃើញ​ជយលាភី​តាម​ផ្នែក​នីមួយៗ កាល​ពី​ម្សិលមិញ ក្នុង​នោះ​​​​លោកសុខ សុភមង្គល​ បាន​ឈ្នះ​ពាន​ដ៏​សំខាន់​​មួយ​​ ក្នុង​ចំណោម​ជយលាភី​ដទៃ​ទៀត។

លោកសុខ សុភមង្គល​

លោកសុខ សុភមង្គល​ ស្ថាបនិក​​ក្រុមហ៊ុន​បច្ចេកវិទ្យា Codingate បាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​ពាន​ជយលាភី​ទាំង ១៤ លោក​ត្រូវ​បាន​គណៈកម្មការ​ជ្រើសរើស​ជា​បេក្ខជន Top 10 លើ​ផ្នែកស្ថាបនិក​ល្អ​បំផុត​ប្រចាំ​ឆ្នាំ ២០១៧ (Founder of the year) ក្នុង​​កម្មវិធី Asean Rice Bowl Startup Awards។

លោក​ថា ការ​ទទួលពាន​រង្វាន់​នេះ​គឺ​ជា​មោទនភាព​​ថ្មី​មួយ​ទៀត បន្ថែមជោគជ័យ​ដែល​លោក​បាន​សម្រេច​បានកន្លង​មក។

ស្ថាបនិក​​វ័យ​ក្មេង​រូប​នេះ​ក៏​ធ្លាប់​បាន​ឈ្នះ​ម្ដង​ដែរនៅ​ស្រុក​ខ្មែរ​​ក្នុង​កម្មវិធី Cambodia Rice Bowl Startup Awards ដែល​កាល​នោះ​ឈ្នះ​ពាន​ផ្ទាល់​ខ្លួន​ចំនួន​មួយ​គឺ​ពាន Founder of the Year។ ចំណែក​កម្មវិធី​សុខក្រម​ បាន​ឈ្នះ​ពាន​ពីរ​គឺ Best Startup of the Year និង Best Life Sciences / Medtech Startup។

ទស្សនា​វីដេអូ​ខាង​ក្រោម​៖

លោកសុខ សុភមង្គល​និងអ្នក​ទៅ​ចូល​រួម​ក្នុង​កម្មវិធី​នៅ​ម៉ាឡេស៊ី

កម្មវិធី​​ដែល​​​មាន​​​បុគ្គល​បច្ចេកវិទ្យា​​ក្នុង​ស្រុក​ល្បីៗ និង​​អ្នក​ធ្វើ​គំរោង​ Startup មក​ពី​បណ្ដាប្រទេស​អាស៊ាន​​​​នេះ មាន​អ្នក​ឈ្នះ​ពាន​តាម​ផ្នែក​ផ្សេងៗ​ជា​ច្រើន​ដូច​ជា៖

  • Best Accelerator Program 2017 បានទៅ​លើ Malaysian Global Innovation and Creativity Centre(ម៉ាឡេស៊ី)
  • Best Co-Working Space 2017 បានទៅ​លើ Hubud: Ubud coworking community space(ឥណ្ឌូនេស៊ី)
  • Best Deep Tech/AI/Big Data Startup 2017 បាន​ទៅ​លើ Glueck Technologies Sdn Bhd-(ម៉ាឡេស៊ី)
  • Best E-Commerce/Supply Chain Startup 2017 បាន​ទៅ​លើ Eatigo(សិង្ហបុរី)
  • Best Fintech Startup 2017 បាន​ទៅ​លើ Qwikwire-(ភីលីពីន)
  • Best Healthy Lifestyle Tech Startup 2017 បាន​ទៅ​លើ honestbee(ថៃ)
  • Best Life Science/Med Tech Startup 2017 បាន​ទៅ​លើ Clas Healthcare(វៀតណាម)
  • Best Newcomer 2017 បាន​ទៅ​លើ WeBuildEasy(ម៉ាឡេស៊ី)
  • Best Smart City Solution 2017 បាន​ទៅ​លើ Grab(សិង្ហបុរី)
  • Best Social Impact Startup 2017 បាន​ទៅ​លើ Mallsampah(ឥណ្ឌូនេស៊ី)
  • People's Choice Award 2017 បាន​ទៅ​លើ Zoom(ម៉ាឡេស៊ី)
  • Special Recognition 2017 បាន​ទៅ​លើ Agrome IQ(ប្រ៊ុយណេ)
  • Startup of the Year 2017 បាន​ទៅ​លើ Zoom(ម៉ាឡេស៊ី)
តារាង​ឈ្មោះ​អ្នក​ឈ្នះ​ពាន​​ពី​កម្មវិធី Asean rice bowl startup award

កម្មវិធី​ពានរង្វាន់ Rice Bowl Startup គឺ​ជា​កម្មវិធី​ប្រកួត​ពាន​រង្វាន់​ថ្នាក់​តំបន់​មួយ ដែល​ប្រារព្ធ​ឡើង​ដោយ​ស្មារតី នវានុវត្តន៍ និង​សហ​គ្រិនភាព​ក្នុង Startup Ecosystem ទូទាំង​ប្រទេស​អាស៊ាន។ បេសកកម្ម​របស់​កម្មវិធី​នេះ គឺ​ជា​ការ​ប្រមូល​ផ្ដុំ​សហគមន៍ Startup ថ្មីៗ ដែល​ផ្ដល់​នូវ​ដំណោះស្រាយ​សម្រាប់​សហគមន៍ និង​អាច​មាន​វិសាលភាព​គ្រប​ដណ្តប់​ក្នុង​តំបន់៕

អាន​បន្ត​៖


អត្ថបទ៖ រក្សា