តួអង្គស្រីអាស៊ីដំបូងបំផុត បង្ហាញខ្លួនក្នុងខ្សែរឿង "Star War”
- 2017-12-14 03:02:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តួអង្គស្រីអាស៊ីដំបូងបំផុត បង្ហាញខ្លួនក្នុងខ្សែរឿង "Star War”
ចន្លោះមិនឃើញ
ភាពយន្តថ្មីដែលស្ថិតនៅក្នុងសែស្រឡាយរឿង "Star War” ដែលមានចំណងជើងថា "Star War: The Last Jedi” ទើបតែបានសម្ពោធដាក់បញ្ចាំងថ្មីៗ នៅស្ទើរគ្រប់ទីកន្លែងទូទាំងពិភពលោក។ ភាពយន្តនេះទទួលបានផលវិជ្ជមានជាច្រើនពីសំណាក់អ្នកវិភាគរឿង ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះ គឺតួអង្គស្រីថ្មីមួយរូបនៅក្នុងរឿងនេះគឺមានសញ្ជាតិអាស៊ី។
តួអង្គនោះមានឈ្មោះថា Rose Tico ដែលសម្ដែងដោយតារាស្រីសញ្ជាតិអាស៊ីអាម៉េរិកាំងឈ្មោះ Kelly Marie Tran។ Kelly មានវ័យ ២៨ឆ្នាំដែលមានទីលំនៅនៅទីក្រុង San Deigo រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដោយមានឪពុកម្ដាយជាជនអន្តោប្រវេសន៍គេចពីសង្គ្រាមវៀតណាម។
តារាសញ្ជាតិវៀតណាមអាម៉េរិកាំងរូបនេះ ចាប់ផ្ដើមប្រឡូកក្នុងវិស័យសិល្បៈតាំងពីឆ្នាំ ២០១១ មកម្ល៉េះ ប៉ុន្តែការបង្ហាញខ្លួនរបស់នាងនៅក្នុងរឿង "Star War: The Last Jedi” នេះគឺជាលើកដំបូងដែលនាងចាប់ផ្ដើមរីកសុះសាយលើវិស័យភាពយន្តនៅហូលីវូដ។ Kelly បាននិយាយនៅក្នុងកិច្ចសម្ភាសន៍មួយថា នាងពិតជាមិននឹកស្មានថានេះគឺជាការពិតនោះទេ នាងមានអារម្មណ៍ថាខ្លួនដូចជា Hanna Montana អីចឹង។
បើចង់ដឹងច្បាស់ពីតួអង្គនេះ អ្នកអាចទៅចូលរួមទស្សនាភាពយន្ត "Star War” វគ្គថ្មីនេះ ដែលចាប់ដាក់បញ្ចាំងពីថ្ងៃទី ១៤ នេះតទៅហើយ៕