មិន​គួរ​ឲ្យ​ជឿ! តុក្កតា "The Simpsons" ទស្សន៍ទាយ​ត្រូវ​ទៀត​ហើយ

  • 2017-12-15 07:54:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​តុក្កតា​ដែល​មាន​ចំនួន​ដល់​ទៅ​ ១៩៩៨​ វគ្គ “The Simpsons" បាន​ទស្សន៍ទាយ​ថា​ក្រុមហ៊ុន​ Disney នឹង​ទិញ​យក​ ក្រុមហ៊ុន​ 20th Century Fox។ "")

ឈុត​មួយ​នៅ​ក្នុង​រដូវ​កាល​ទី១០​ក្នុង​វគ្គ "When You Dish Upon A Star" បាន​បង្ហាញ​ឲ្យ​ឃើញ​រូប​ពី​ខាង​ក្រៅ​ស្ទូឌីយោ​របស់​ក្រុមហ៊ុន​  Fox ដោយ​បាន​សរសេរ​ពាក្យ​នៅ​ពី​ក្រោម​អាគារ​នោះ​ថា "A Division Of Walt Disney Co” មាន​ន័យ​ជា​ភាសា​ខ្មែរ​ថា៖ "រួម​ចំណែក​សហការ​ជាមួយ​ក្រុមហ៊ុន Walt Disney"។

ការ​រំលាយ​​ចូលគ្នា​ពិត​ប្រាកដ​​​រវាង​ក្រុមហ៊ុន​ទាំង​២​នេះ​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ដោយ​ក្រុមហ៊ុន Disney ទាមទារ​​ទិញ​ទាំង​ក្រុមហ៊ុន​​ខ្សែ​ភាពយន្ត 20th Century Fox ស្ទូឌីយោ​ទូរទស្សន៍ បូករួម​ទាំង​ទ្រព្យសម្បត្តិ​ផ្សេង​ទៀត​ទាំង​អស់​ក្នុង​តម្លៃ​ជាង ៥២ ប៊ី​លាន​ដុល្លារ។

ការ​ទស្សន៍ទាយ​របស់​តុក្កតា "The Simpsons" កាន់​តែ​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ឡើង​ៗ។ ពិសេស​ជាង​នេះ​ទៅ​ទៀត ក្នុង​ឈុត​មួយ​ដែល​បាន​ថត​ក្នុង​ស្ទូឌីយោ​នោះ គឺ​សម្គាល់​ឃើញ​មាន​ផ្ទាំង​រូបភាព​រឿង  "Star Wars"  បិទ​នៅ​លើ​ជញ្ជាំង​ក្នុង​ការិយាល័យ​ថែម​ទៀត​ផង៕ ​​​​​​​​​

ប្រភព៖ nydailynew   ប្រែសម្រួល៖ អន សុភក្ត្រា