ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​ Alibaba រក​ឃើញ​ថា iOS 11.2 ត្រូវ​គេ Jailbreak

  • 2017-12-16 08:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​អ្នក​ស្រាវជ្រាវ​​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន​ធ្វើ​ការ​នៅ​ក្នុង​ក្រុមហ៊ុន​ Alibaba រក​ឃើញ​ថា iOS 11.2 និង iOS 11.2.1 ត្រូវ​គេ Jailbreak បាន​​ដោយ​ជោគជ័យ។

តាមរយៈ​លោក Song Yang ប្រធាន​ផ្នែក​ក្រុម​អ្នក​ស្រាវជ្រាវ​​​​និង​ការពារ​សុវត្ថិភាព​នៅ​ក្នុង​ក្រុមហ៊ុន​ Alibaba ដែល​បាន​បញ្ចេញ​ព័ត៌មាន​នេះ​ចេញ​មក​ក្រៅ​ ​បាន​ហៅ​​ការ Jailbreak នេះ​ថា​ជា ការ​Hack ដ៏​ល្អ​ឥត​ខ្ចោះ​បំផុត ហើយ​មាន​លក្ខណៈ​ខុស​ប្លែក​ពី​ការ Jailbreak មុនៗ ពោលគឺ​​ ទោះ​ជា Apple ប្រកាស​ថា iOS 11 មាន​ភាគ​រយ​តិចណាស់​ដែល​ Hacker អាច Jailbreak ប៉ុន្តែ​នេះ​ពួក​គេ​នៅ​តែ​អាច​​បំបែក​កូដ​លើ iOS 11.2 បាន​​​ហើយគាំ​ទ្រ​ដោយ Cydia ដដែល​។

ត្បិត​តែ​ថា iOS 11.2 ត្រូវ​គេ Jailbreak ប៉ុន្តែ​នៅ​មិន​ទាន់​ឃើញ​មាន​វិបសាយ​ជើង​ខ្លាំង​​ខាង Jailbreak ល្បីៗ​ចុះ​ផ្សាយ​លើវិបសាយ​របស់​ខ្លួន​នៅ​ឡើយ​ទេ មាន​តែ​វិបសាយ​បោកប្រាស់​មួយ​ចំនួន​ដូច​ជា Pangu8.com និង Downloadpangu.org បាន​សរសេរ​ថា iOS 11.2 អាច Jailbreak បាន​ហើយ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី អ្នក​ប្រើ iOS 11.2 ក៏​មិន​ចាំ​បាច់​ត្រូវ​បារម្ភ​ឡើយ ព្រោះ​ក្រុម​អភិវឌ្ឍ​បាន​បញ្ចេញ​កំណែ​ប្រែ​ថ្មីៗ​​ជា​បន្ត​​បន្ទាប់​ទៀតហើយ​ដូចជា iOS 11.2.5 Beta ទើប​ចេញ​ពី​ម្សិលមិញ​មាន​មុខងារ​ប្លែកៗ​​គួរ​ឲ្យ​ប្រើ​ផង​ដែរ៕

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី