ដំណឹង​ថ្មី​ថា​ Galaxy S9/S9+ ប្រកាស​ចុង​ខែ​កុម្ភៈ​ ឆ្នាំ​ក្រោយ

  • 2017-12-17 02:49:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Galaxy S9/S9+ នឹង​បង្ហាញ​វត្តមាន​នៅ​ចុង​ខែ​កុម្ភៈ​ ឆ្នាំ​ក្រោយ។ នេះ​បើ​ផ្អែក​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​កូរ៉េ​ខាង​ត្បូង​ The Bell។

កម្មវិធី​ប្រកាស​អាច​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ ២៧ ខែ​កុម្ភៈ ក្នុង​ព្រឹត្តិការណ៍​តាំង​បង្ហាញ​ផលិតផល​បច្ចេកវិទ្យា​ Mobile World Congress ក្នុង​ទីក្រុង​ប៉ាសេឡូណា។ Samsung មាន​ប្រវត្តិ​ ប្រើ​ឆាក​ MWC ដើម្បី​ប្រកាស​ចេញ​ស្មាតហ្វូន​កំពូល​របស់​ខ្លួន​ ហេតុ​នេះ​ការ​លើក​ឡើង​នេះ​ គ្មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​ទេ។

រំលឹក​ថា​កាល​ពី​ឆ្នាំ​ ២០១៧ Samsung បាន​រំលង​​​កម្មវិធី​ MWC ដោយ​បាន​ធ្វើ​កម្មវិធី​ដាច់​ដោយ​ឡែក​មួយ​ដើម្បី​ប្រកាស​ចេញ​ Galaxy S8/S8+ នៅ​ក្នុង​ខែ​មេសា ដោយ​សារ​បញ្ហា​ជា​មួយ​​ Galaxy Note 7 មិន​ទាន់​ដោះ​ស្រាយ​រួច​រាល់៕

​​​​​​​

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង