ស្មាតហ្វូន Android ស៊េរីទាប បើចង់ប្រើកម្មវិធីដើរលឿន កុំភ្លេចសាកក្បាច់នេះ!
- 2017-12-18 01:31:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្មាតហ្វូន Android ស៊េរីទាប បើចង់ប្រើកម្មវិធីដើរលឿន កុំភ្លេចសាកក្បាច់នេះ!
ចន្លោះមិនឃើញ
ថ្វីបើមាន Apps (កម្មវិធី-ហ្គេម) រាប់លាននៅលើ Google Play Store ប៉ុន្តែប្រសិនបើអ្នកកំពុងប្រើប្រាស់ស្មាតហ្វូន Android ស៊េរីទាបនៅក្នុងដៃ កម្មវិធីជំនាន់ខ្ពស់ៗអាចនឹងមិនសូវដំណើរការរលូនបានឡើយ។ Sabay ណែនាំពីវិធីជួយឲ្យស្មាតហ្វូនធន់មធ្យម ប្រើប្រាស់ Apps បានរលូនដោយមិនសូវទាក់។
+វិធីដំឡើង Apps ជំនាន់ទាបពីប្រភពខាងក្រៅ:
ដំបូងចូលទៅកាន់ Settings > Security បើកមុខងារ Unknown Source នៅផ្នែកខាងក្រោមនៃ Device Administration
ទៅទាញយកឯកសារ APK ជំនាន់ទាបតាមរយៈគេហទំព័រ APK Mirror >
Search ស្វែងរក App ណាមួយដែលអ្នកចង់បាន និងជំនាន់ (Version) មិនខ្ពស់ពេក ក្រោយ Download ចប់ សូវស្វែងរកឯកសារក្នុង File Explorer ហើយចុច Install ជាធម្មតា
- ដំឡើងជោគជ័យ សូមចូលទៅ Play Store > Settings > ត្រង់ **Auto-Update** សូមធ្វើការ Turn Off (ជៀសវាងស្វ័យប្រវត្តិ Update ជំនាន់នៃកម្មវិធីនោះដោយឯកឯង)
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...