កីឡាការិនីកម្ពុជា១០រូបលេចធ្លោបំផុតប្រចាំឆ្នាំ២០១៧
- 2017-12-20 02:03:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាការិនីកម្ពុជា១០រូបលេចធ្លោបំផុតប្រចាំឆ្នាំ២០១៧
ចន្លោះមិនឃើញ
កីឡាការិនីជាច្រើនរូបដែលទទួលបានជោគជ័យខ្លាំងសម្រាប់ឆ្នាំ២០១៧កន្លងទៅនេះ។ អ្នកខ្លះទទួលបានមេដាយកម្រិតទ្វីបអាស៊ី និងអ្នកខ្លះទៀតបានកម្រិតពិភពលោក។ ខាងក្រោមជាកីឡាការិនីកម្ពុជា១០រូបដែលឈ្នះមេដាយមាសកម្រិតអាស៊ី និងពិភពលោក។
១- កីឡាការិនី ពៅ សុខា ឈ្នះមេដាយពិភពលោក៥ គឺមាស១ ប្រាក់៣ និងសំរឹទ្ធ១ពីការប្រកួតជើងឯកវ៉ូវីណាមពិភពលោកនៅប្រទេសឥណ្ឌូណេស៊ី។
២- កីឡាការិនី សឿ ច័ន្ទលក្ខិណា ឈ្នះមេដាយពិភពលោក៥គឺមេដាយមាស១ ប្រាក់១ និងសំរឹទ្ធ៣ពីការប្រកួតជើងឯកវ៉ូវីណាមពិភពលោកនៅប្រទេសឥណ្ឌូណេស៊ី។
៣- កីឡាការិនី ប៉ាល់ ឆរស្មី ឈ្នះមេដាយពិភពលោក៤គឺ មាស២ និងប្រាក់២ពីការប្រកួតជើងឯកវ៉ូវីណាមពិភពលោកនៅប្រទេសឥណ្ឌូណេស៊ី។
៤- កីឡាការិនី ដួង ឌីណា ឈ្នះមេដាយប្រាក់១ (ជាគូជាមួយសៅ សុភារ៉ាន់)ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅប្រទេសម៉ាឡេស៊ី។
៥- កីឡាការិនី ស្រ៊ាង សុរ៉ាឃីម ឈ្នះមេដាយប្រាក់ពិភពលោក១ពីការប្រកួតជើងឯកប៉េតង់ពិភពលោកនៅប្រទេសប្រទេសបែលហ្សិក និងមេដាយសំរឹទ្ធ១ពីការប្រកួតប៉េតង់ពិភពលោកនៅប្រទេសចិន។
៦- កីឡាការិនី កែ ឡេង ឈ្នះមេដាយមាសពិភពលោក១ពីការប្រកួតជើងឯកប៉េតង់ពិភពលោកនៅប្រទេសចិន និងឈ្នះមេដាយមាសស៊ីហ្គេម១ (ឈ្នះជាគូជាមួយ អ៊ុក ស្រីមុំ)ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅប្រទេសម៉ាឡេស៊ី។
៦- កីឡាការិនី អ៊ុក ស្រីមុំ ឈ្នះមេដាយមាសពិភពលោក១ពីការប្រកួតជើងឯកប៉េតង់ពិភពលោកនៅប្រទេសបែលហ្សិក ឈ្នះមេដាយមាសស៊ីហ្គេម១ (ឈ្នះជាគូជាមួយ កែ ឡេង)ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅប្រទេសម៉ាឡេស៊ី និងឈ្នះមេដាយសំរឹទ្ធអាស៊ី១ពីការប្រកួតជើងឯកប៉េតង់ទ្វីបអាស៊ីនៅប្រទេសថៃ។
៨- កីឡាការិនី ស៊ន សៀវម៉ី ឈ្នះមេដាយមាសស៊ីហ្គេម១ពីការប្រកួតកីឡាស៊ីហ្គេមនៅប្រទេសម៉ាឡេស៊ី។
៩- កីឡាការិនី ម៉ៅ ម៉ូនីតា ឈ្នះមេដាយប្រាក់ពិភពលោក២ពីការប្រកួតជើងឯកវ៉ូវីណាមពិភពលោកនៅប្រទេសឥណ្ឌា (១វិញ្ញាសាគូជាមួយកីឡាការិនី សឿ លក្ខិណា និង១ទៀតវិញ្ញាសាក្រុមប្រុស៣ ស្រីមាន សាន សុជាតិ, ជិន ពិសិដ្ឋ, ថិន ឌីន, ប៉ាល់ ឆរស្មី, ពៅ សុខា និង ម៉ៅ ម៉ូនីតា)។
១០- កីឡាការិនី ស៊ឹម រចនា ឈ្នះមេដាយមាស១ពីការប្រកួតតេក្វាន់ដូជើងឯកពិភពលោក World Taekwando Championship of the Ambassador's Cupនៅប្រទេសកួរ៉េ និងមេដាយប្រាក់១ពីការប្រកួតជើងឯកមួយទៀតនៅកូរ៉េ៕