រន្ធត់! Jonghyun សមាជិក​ SHINee ទទួល​មរណភាព​ នៅមុន​នេះ​បន្តិច

  • 2017-12-18 11:01:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង Jonghyun ដែល​ជា​សមាជិក​ក្រុម SHINee ត្រូវ​បាន​ប៉ូលិស​បញ្ជាក់​ថា​បាន​​ស្លាប់​បាត​បង់​ជីវិត​នៅ​រសៀល​ថ្ងៃ​នេះ។

ប៉ូលិស​បាន​និយាយ​ថា៖ "​ពួក​យើង​ទទួល​ស្គាល់​ការ​ស្លាប់​របស់ Jonghyun ពួក​យើង​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​​ពី​អ្នក​ដែល​ពាក់​ព័ន្ធ​ក្នុង​រឿង​នេះ​នៅ​ឡើយ​ទេ ហើយ​ពួក​យើង​នៅ​តែ​បន្ត​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ដិត​ដល់​ បំផុត​ទាក់ទង​នឹង​ការ​ស្លាប់​របស់​តារា​ចម្រៀង​រូប​នេះ"។

បើ​តាម​វិប​សាយ​ព័ត៌មាន Kookje News ក៏​បានឲ្យដឹង​ដែរ​ថា៖ "លោក​ត្រូវ​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ ប៉ុន្តែ​ពួក​យើង​បាន​ទទួល​ដំណឹង​ថា​លោក​ផុត​ដង្ហើម​ទៅ​ហើយ"។

វិប​សាយ​មួយ​ទៀត​បាន​បញ្ជាក់​​ដែរ​ថា៖ " Jonghyun ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ម៉ោង ៦​ល្ងាច (ម៉ោង​នៅ​ប្រទេស​កូរ៉េ) ថ្ងៃ​ទី​១៨​ ខែ​ធ្នូ​នេះ​នៅ​​អគារ​ស្នាក់​នៅ​របស់​លោក​ផ្ទាល់​ដែល​មាន​ទីតាំង​នៅ​តំបន់​ Gangnam-Gu, Chungdam-Dong ​ដោយសារ​ដុត​ធ្យូង​គីមី​ចោល ហើយ​លោក​បាន​ស្រូប​ជាតិ​ពុល​លើស​កម្រិត​ពេក។ តារា​ចម្រៀង​រូប​នេះ​ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្លាម​ៗ ប៉ុន្តែ​មិន​ទាន់​ពេល​វេលា"។

ចំណែក​ខាង​ផលិតកម្ម SM Entertainment មិន​ទាន់​បាន​ប្រកាស​ពី​ព័ត៌មាន​ពាក់​ព័ន្ធ​នឹង​ការ​ស្លាប់​របស់​លោក​នៅ​ឡើយ​ទេ ប៉ុន្តែ​ខាង​សាច់ញាតិ​របស់​ Jonghyun ផ្ទាល់​ បាន​ទទួល​ស្គាល់​ថា​ លោក​ពិត​ជា​បាន​ទទួល​មរណភាព​ពិតមែន នៅ​មុន​នេះ​បន្តិច៕

ប្រភព៖ Koreaboo   ប្រែសម្រួល៖ អន សុភក្ត្រា