Chelsea មិន​ស្ដាយ​ដែល​លក់​​ Salah, De Bruyne និង Lukaku

  • 2017-12-20 02:24:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Chelsea គ្មាន​អ្វី​ស្ដាយ​ក្រោយ​ទេ​ដែល​បាត់​បង់​ Mohamed Salah, Kevin De Bruyne និង​ Romelu Lukaku ធ្លាក់​ទៅ​លើ​ដៃ​គូ​ប្រជែង​នៅ Premier League។​ នេះ​បើ​តាម​សម្ដី​ John Terry។

John Terry

ការ​និយាយ​ដូច្នេះ​បន្ទាប់​ពី​សមាជិក​ក្រុម​រហស្សនាម​ថា​តោ​ខៀវ​ទាំង​៣​រូប​ខាង​លើ​កំពុង​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​ និង​ឡើង​ជើង​ខ្លាំង​នៅ​ក្លឹប​ដទៃ​ដូចជា Salah ជា​ Top Scorer នៅ​ Liverpool និង​លីគ​អង់គ្លេស​, De Bruyne កំពុង​ក្លាយ​ជា​អ្នក​នាំ​លេង​នៅ Manchester City និង​ Lukaku ជា​តារា​ជើង​ស៊ុត​នៅ Manchester United។

យ៉ាង​ណា​អតីត​ប្រធាន​ក្រុម​វ័យ​៣៧ឆ្នាំ​និយាយ​ថា​វា​ជា​រឿង​ត្រឹមត្រូវ​ដែល​ក្លឹប​ឲ្យ​ពួកគេ​ចាកចេញ​ព្រោះ​​ពេល​នោះ​ពួកគេ​មិន​បាន​ប្រឹងប្រែង​ដូច​សព្វថ្ងៃ។ "Chelsea មិន​ចាំ​បាច់​ចំណាយ​ពេល​ស្ដាយ​អតីត​កាល​ទេ​ ព្រោះ​កាល​ណោះ​​អ្នក​ទាំង​៣​មិន​ល្អ​គ្រប់គ្រាន់​។ កុំ​ភ្លេច​ថា​ពេល​ពួកគេ​មក​ដល់​ Chelsea ជា​ក្រុម​ខ្លាំង​រួច​ទៅ​ហើយ​ដូច្នេះ​វា​ពិតជា​លំបាក​ដើម្បី​ប្រជែង​តំណែង​ជម្រើស​ដំបូង"។

Terry ធ្លាប់​លេង​ឲ្យ​ Chelsea ពី​ឆ្នាំ​១៩៩៨ ដល់ ២០១៧ ធ្លាប់​ជួយ​ក្លឹប​ឈ្នះ​ពាន​ជា​ច្រើន​ដូចជា Premier league, Champions League, FA Cup ហើយ​បច្ចុប្បន្ន​កំពុង​ប្រកប​អាជីព​បាល់ទាត់​ជាមួយ​ Aston Villa នៅ​លីគ​លំដាប់​ទី​ពីរ៕

ប្រភព៖ Goal   ប្រែសម្រួល៖ វីរ៉ុត