Instagram ចាប់​ផ្ដើម​ចេញ​ចរិត​មួយ​ដូច​ Facebook Messenger

  • 2018-01-19 02:14:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Instagram បន្ត​​កែ​សម្រួល​និង​អភិវឌ្ឍន៍​ប្រអប់​ផ្ញើ​សារ​របស់​ខ្លួន​ ជា​មួយ​នឹង​មុខងារ​ថ្មី​មួយ​ដែល​ពេញ​និយម​លើ​កម្មវិធី​ Facebook Messenger និង WhatsApp ជា​ដើម។

នៅ​ត្រង់​ប្រអប់​ផ្ញើ​សារ​ "Direct” ពេល​នេះ​មាន​បង្ហាញ​ថា​​គណនី​ដែល​អ្នក​បាន​ Chat ជា​មួយ​ បាន​ប្រើ​ប្រាស់​ Instagram លើក​ចុង​ក្រោយ​នៅ​ពេល​ណា។ អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​អាច​នឹង​មិន​ពេញ​ចិត្ត​មុខងារ​ថ្មី​នេះ​ ព្រោះ​តែ​មិន​ចង់​ឲ្យ​អ្នក​ដទៃ​ដឹង​ពី​រឿង​ឯកជន​របស់​ពួក​គេ​ច្រើន។

បញ្ជាក់​ដែរ​ថា​អ្នក​ដែល​ Follow អ្នក​ទាំង​ប៉ុន្មាន​ មិន​អាច​មើល​ឃើញ​ថា​អ្នក​លេង​ Instagram លើក​ចុង​ក្រោយ​នៅ​ពេល​ណា​នោះ​ទេ មាន​តែ​អ្នក​ដែល​អ្នក​ធ្លាប់​ Chat ជា​មួយ​ពី​មុន​មក​ទើប​អាច​មើល​ឃើញ។

អ្នក​ប្រើ​ប្រាស់​ក៏​មាន​សិទ្ធ​អាច​កំណត់​មិន​ឲ្យ​មុខងារ​នេះ​ដំណើរ​បាន​ដោយ ៖

​@ ចូល​ទៅ​កាន់​ Profile របស់​អ្នក​​

@ រួច​ចុច​លើ​សញ្ញា​​ចុច​បី​នៅ​ផ្នែក​លើ​ខាង​ស្ដាំ​

@ អូស​ចុះ​ក្រោម​ស្វែង​រក​ពាក្យ​ថា​ Show Activity Status រួច​ចុច​បិទ​វា​ ជា​ការ​ស្រេច

ក្រោយ​បិទ​មុខងារ​នេះ​រួច​ ​គណនី​ដែល​អ្នក​បាន​ Chat ជា​មួយ​កន្លង​មក​ ​និង​​មិន​អាច​មើល​ដឹង​ថា​អ្នក​លេង​ Instagram លើក​ចុង​ក្រោយ​នៅ​ពេល​ណា​ ហើយ​អ្នក​ក៏​អាច​មើល​ដឹង​ថា​គណនី​ដែល​អ្នក​បាន Chat ជា​មួយ ​លេង​ Instagram លើក​ចុង​ក្រោយ​ពេល​ណា​ដូច​គ្នា៕​​​​​​​​​​​

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី