Park Hang Seo ប្ដេជ្ញាចិត្តជួយវៀតណាមយកឈ្នះប្រទេសខ្លួនឡើងផ្ដាច់ព្រ័ត្រ
- 2018-08-28 03:18:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Park Hang Seo ប្ដេជ្ញាចិត្តជួយវៀតណាមយកឈ្នះប្រទេសខ្លួនឡើងផ្ដាច់ព្រ័ត្រ
ចន្លោះមិនឃើញ
ទីបំផុតលោក Park Hang Seo បានជួយជ្រោមជ្រែងវៀតណាមឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រវិញ្ញាសាបាល់បាល់ផ្នែកបុរស ក្នុងព្រឹត្តិការណ៍ Asian Games ២០១៨ត្រូវជួបកូរ៉េខាងត្បូង ដែលជាប្រទេសកំណើតរបស់លោក។
វៀតណាមបានឡើងមកកាន់វគ្គនេះ ក្រោយពួកគេធ្វើបានល្អយកឈ្នះស៊ីរី ១ទល់នឹង០កាលពីម្សិលមិញ ខណៈកូរ៉េខាងត្បូងឈ្នះអ៊ូបេគីស្ថាន ៤ទល់នឹង៣ ក្នុងវគ្គ៨ក្រុមចុងក្រោយ។ ឯ២ក្រុមទៀតដែលបានឡើងនឹងត្រូវប៉ះគ្នាគឺជប៉ុននិងអារ៉ាប់រួម។
តាមពិតទៅរវាងវៀតណាមនិងកូរ៉េខាងត្បូង ធ្លាប់ជួបគ្នាម្ដងហើយកាលពីដើមឆ្នាំនេះក្នុងព្រឹត្តិការណ៍ U23 Asian championship នៅវគ្គចែកពូល ដោយកាលនោះកូរ៉េខាងត្បូងជាអ្នកឈ្នះ។ ដូច្នេះមិនមែនជារឿងចម្លែកប៉ុន្មានទេសម្រាប់លោក Park Hang Seo ។ មុនការប្រកួតនេះមកដល់នៅថ្ងៃស្អែក Park Hang Seo វ័យ៥៩ឆ្នាំ បានប្ដេជ្ញាចិត្តក្នុងទំនួលខុសត្រូវជួយវៀតណាមឈ្នះឲ្យបាន។
“ខ្ញុំស្រឡាញ់កូរ៉េ ប៉ុន្តែខ្ញុំគឺជាគ្រូរបស់វៀតណាម ហើយខ្ញុំនឹងព្យាយាមឲ្យអស់ពីចិត្តដើម្បីទំនួលខុសត្រូវជួយវៀតណាមឈ្នះ។ ខ្ញុំធ្លាប់ជួបលោក Kim Hak Bum ដែលជាគ្រូកូរ៉េច្រើនដងហើយនៅ K-League។ ខ្ញុំគិតថា ជំនួបរវាងវៀតណាមនិងកូរ៉េខាងត្បូងនឹងល្អមើល"។ សម្ដីលោក Park Hang Seo ៕
៤ក្រុមឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ