ក្រសួងព័ត៌មានបើក «យុទ្ធនាការឆន្ទៈល្អលើកទី២» ដើម្បីពង្រឹងការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករ

  • 2026-10-28 09:06:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារអន្តរក្រសួងគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើក «យុទ្ធនាការឆន្ទៈល្អលើកទី២» នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នេះ នៅសណ្ឋាគារសុខាភ្នំពេញ។

យុទ្ធនាការដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ «បន្តពង្រឹងការអនុវត្តវិធានការក្នុងការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈដែលមានជាតិស្ករ ដើម្បីលើកកម្ពស់សុខុមាលភាពពលរដ្ឋ»។ ពិធីនេះមានការអញ្ជើញចូលរួមពីភាគីពាក់ព័ន្ធទាំងស្ថាប័នរដ្ឋ និងវិស័យឯកជនប្រមាណជា ៥០០នាក់ ដែលបានបង្ហាញឱ្យឃើញពីស្មារតីប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់សុខភាពសាធារណៈនៅកម្ពុជា។

យុទ្ធនាការនេះ រៀបចំឡើងដោយក្រសួងព័ត៌មាន សហការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន អិម អេស អេ ម៉ាឃីធីង សីលូសិន អេស៊ា (MSA)។ គោលបំណងស្នូលគឺបន្តពង្រឹងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិស្តីពីការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករ ដើម្បីការពារប្រជាពលរដ្ឋ ជាពិសេសយុវជន ពីផលប៉ះពាល់អវិជ្ជមាន និងជំរុញការរស់នៅប្រកបដោយសុខភាពល្អ។

តាមរយៈយុទ្ធនាការនេះ រាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធរំពឹងយ៉ាងមុតមាំថានឹងអាច៖

  • កាត់បន្ថយអត្រាអ្នកប្រើប្រាស់គ្រឿងស្រវឹង និងភេសជ្ជៈផ្អែមជ្រុលក្នុងចំណោមប្រជាពលរដ្ឋ
  • លើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីហានិភ័យសុខភាពដែលបណ្តាលមកពីការបរិភោគផលិតផលទាំងនេះលើសកម្រិត
  • ជំរុញការអនុវត្តក្រមសីលធម៌ និងការផ្សាយពាណិជ្ជកម្មប្រកបដោយការទទួលខុសត្រូវពីសំណាក់វិស័យឯកជន៕

រូបថតដោយ ឡុង ដេវីត

អត្ថបទថ្មី