គ្រាប់​ពូជ Ronaldo ចូល​រួម​ជាមួយ Juventus តាម​គន្លង​ឪពុក

  • 2018-08-28 12:25:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo Jr. ក្នុង​ថ្ងៃ​នេះ ត្រូវ​បាន​ប្រទះ​ឃើញ​បាន​ចូល​ហាត់​ជាមួយ​​ជាមួយ​ក្លឹប Juventus។

ប្រភព៖ Juventus

កូន​ប្រុស​របស់ Cristiano Ronaldo បាន​ចូល​រួម​ហ្វឹកហាត់​ជាមួយ​ឈុត​កីឡាករ​វ័យ​ក្រោម ៩ ឆ្នាំ របស់​ក្លឹប​អ៊ីតាលី។ បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន The Sun មិត្ត​ស្រី​របស់​ខ្សែ​ប្រយុទ្ធ Ronaldo នាង Georgina Rodriguez បាន​ទៅ​មើល និង​លើក​ទឹក​ចិត្ត​កុមារា​ដោយ​ផ្ទាល់។

ការ​ចូល​ហាត់​ផ្លូវ​ការ​របស់​កុមារា Cristiano Ronaldo Jr.ជាមួយ​ Juventus ធ្វើ​ឡើង​មួយ​ខែ​ប៉ុណ្ណោះ ក្រោយ​ឪពុក​ខ្លួន​ ទើប​បាន​មក​ចូល​រួម​ក្លឹប​យក្ស​អ៊ីតាលី​ក្នុង​តម្លៃ​ផ្ទេរ​ប្រមាណ ១០០ លាន​អឺរ៉ូ (ប្រមាណ ១១៦ លាន​ដុល្លារ​សហរដ្ឋអាមេរិក)។ ទោះ​ជា​យ៉ាង​ណា គិត​មក​ទល់​ពេល​នេះ អតីត​ខ្សែ​ប្រយុទ្ធ Real Madrid រូប​នេះ មិន​ទាន់​រក​បាន​គ្រាប់​បាល់​ឲ្យ​ក្លឹប​ថ្មី​របស់​ខ្លួន​នៅ​ឡើយ​ទេ៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហ៊ីម រស្មី