ក្ដៅ! គ្រាប់បាល់ស៊ីហ្សូ Ronaldo ឈ្នះជាគ្រាប់បាល់ល្អបំផុតប្រចាំរដូវកាល UCL ២០១៧/១៨
- 2018-08-28 12:56:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្ដៅ! គ្រាប់បាល់ស៊ីហ្សូ Ronaldo ឈ្នះជាគ្រាប់បាល់ល្អបំផុតប្រចាំរដូវកាល UCL ២០១៧/១៨
ចន្លោះមិនឃើញ
អម្បាញ់មិញនេះ សហភាពនៃសមាគមបាល់ទាត់អឺរ៉ុប ហៅកាត់ថា UEFA បានប្រកាសថា គ្រាប់បាល់ស៊ីហ្សូដែល Cristiano Ronaldo ស៊ុតចូលក្នុងប្រកួតជើងទី ១ ពេលប៉ះជាមួយ Juventus កាលពីខែមេសាកន្លងទៅ ឈ្នះជាគ្រាប់បាល់ UEFA.com Goal of the Season។
ការជ្រើសរើស គឺផ្អែកលើការបោះឆ្នោត។
ខាងក្រោមជា គ្រាប់បាល់ទាំងបីដែលទទួលបានសំឡេងឆ្នោតច្រើនជាងគេ ប្រចាំកម្មវិធី UEFA នីមួយៗ៖
១. គ្រាប់បាល់របស់ Cristiano Ronaldo ពេលប៉ះជាមួយ Juventus ក្នុងប្រកួត Champions Leagueជើងទី ១វគ្គ ៨ ក្រុម កាលពីខែមេសាកន្លងទៅ។ គ្រាប់បាល់ទទួលសំឡេងគាំទ្រដល់ទៅ ១៩៧,៤៩៦។
២. គ្រាប់បាល់របស់ Dimitri Payet ពេលប៉ះជាមួយ RB Leipzig ក្នុងប្រកួត Europea League ជើងទី ២ វគ្គ ៨ ក្រុម កាលពីខែមេសាកន្លងទៅ។ គ្រាប់បាល់ទទួលសំឡេងគាំទ្រ ៣៥,៥៥៨។
៣. គ្រាប់បាល់របស់ Eva Navarro ពេលប៉ះអាល្លឺម៉ង់ ក្នុងប្រកួតផ្ដាច់ព្រ័ត្រ UEFA European Women's Under-17 Championship កាលពីខែឧសភាកន្លងទៅ។ គ្រាប់បាល់ទទួលបាន ២៣,៣១៥ សំឡេង៕