រក​ឃើញ​ក្រុម​ទាំង​៦ មក​បង្គ្រប់​៣២​ក្រុម​នៅ Champions League រដូវ​កាល​ថ្មី

  • 2018-08-30 02:53:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ទាំង​៦​ដែល​គេ​ទន្ទឹង​រង​ចាំ​មក​បង្គ្រប់​៣២​ក្រុម​នៅ Champions League​e​ រដូវ​កាល​២០១៨-១៩ ត្រូវ​បាន​រក​ឃើញ​ហើយ ក្រោយ​ជម្រុះ​វគ្គ Play-off ចុងក្រោយ​កាល​ពី​យប់​មិញ។

Ajax (ហូឡង់) , Benfica (ព័ទយុហ្គាល់​), AEK Athens (ក្រិក), Young Boys(ស្វីស), PSV Eindhoven (ហូឡង់) និង Crven Zvezda(ស៊ែប​)​ ជា​ក្រុម​​មាន​ឱកាស​បាន​ឡើង​មក​ Champions League ជុំ​ចុងក្រោយ។ ចំពោះ​ក្រុម​​ដែល​ប្រកួត​ចាញ់​នៅ​វគ្គ​ Play-off ដូច​ជា Dynamo Kyiv, PAOK, MOL Vidi, Dinamo Zagreb, BATE Borisov និង Red Bull Salzburg ត្រូវ​ធ្លាក់​ទៅ​លេង​នៅ Europa League។

​ក្រុម​ទាំង​៣២​ត្រូវ​បាន​គេ​ចាត់​ថ្នាក់​ចូល Pot ទាំង​​​៤​អស់​ហើយ។ សម្រាប់​ការ​ចាប់​ឆ្នោត​បែងចែក​ពូល​គេ​នឹង​ធ្វើ​ឡើង​នៅ​យប់​នេះ​ម៉ោង​១១ ក្នុង​ប្រទេស​ម៉ូណាកូ ខណៈ Ka Ka ដែល​ជា​អតីត​កីឡាករ​របស់ AC Milan នឹង​ធ្វើ​ជា​ភ្ញៀវ​កិត្តិយស​​ក្នុង​វិធី​នេះ។ Champions League រដូវ​កាល​២០១៨-១៩ នឹង​ចាប់​ផ្ដើម​ប្រកួត​ចាប់​ពី​ថ្ងៃ​ទី ១៨ ខែ កញ្ញា​ ២០១៨ ត​ទៅ៕ ​​​​​ ​

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី