មាន Note 9 កាន់ក្នុងដៃ តិចមិនដឹងចំណុចពិសេសនៃ S-Pen
- 2018-08-31 03:17:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មាន Note 9 កាន់ក្នុងដៃ តិចមិនដឹងចំណុចពិសេសនៃ S-Pen
ចន្លោះមិនឃើញ
Galaxy Note 9 បានចេញលក់ជាផ្លូវការក្នុងប្រទេសកម្ពុជាកាលពីដើមសប្ដាហ៍កន្លងទៅនេះ។ ស្មាតហ្វូនជំនាន់ថ្មីនេះមានបន្ថែមចំណុចពិសេសៗជាច្រើន ដែលអ្នកប្រើប្រាស់អាចមិនបានដឹងគ្រប់ជ្រុងជ្រោយ ជាពិសេសនៅលើប៊ិច S-Pen។
១. ប៊ិច S-Pen មានថ្ម
ប៊ិច S-Pen ប្រើប្រាស់នូវ Supercapacitor ដើម្បីដំណើរការប្រព័ន្ធ Bluetooth ប៉ុន្តែហៅវាថាថ្មតែម្ដងទៅ ដើម្បីស្រួលយល់។ ជាមួយថាមពលតូចបែបនេះ Samsung បានប៉ាន់ស្មានថា S-Pen អាចប្រើប្រាស់បាន ៣០ នាទី ឬ ចុចបាន ២០០ ដងពេលសាកថ្មពេញម្ដងៗ។ ប៉ុន្តែវាប្រើប្រាស់ពេលត្រឹម ៤០ វិនាទីប៉ុណ្ណោះដើម្បីសាកថ្មឲ្យពេញ។
២. ទោះអស់ថ្មក៏អាចសរសេរបាន
ប៊ិច S-Pen នៅតែអាចប្រើដើម្បីកត់ត្រា គូររូប ឬ បញ្ជាមុខងារដទៃទៀតបាន ទោះបីជាអស់ថ្មហើយក្ដី។
៣. អាចប្រើដើម្បីបញ្ជាមុខងារច្រើន
ចំណុចពិសេសនៃ S-Pen គឺអាចប្រើប្រាស់ធ្វើជាតេឡេបញ្ជា សម្រាប់កម្មវិធីមួយចំនួន។ ឧទាហរណ៍ដូចជាអាចប្រើដើម្បីបញ្ជាការថតរូប, បញ្ជារូបភាពទៅមុខ/ថយក្រោយក្នុងកម្មវិធី Gallery និងអាចបញ្ជាក្នុងកម្មវិធី Snapchat ជាដើម។
៤. ដោះសោដោយប្រើ S-Pen
ប្រសិនបើទូរសព្ទអ្នកជាប់ Lock ពេលកំពុងប្រើ S-Pen អ្នកអាច Unlock បានដោយគ្រាន់តែចុចលើប៊ូតុងរបស់ S-Pen។ ដើម្បីដំណើរការមុខងារនេះចូលទៅ Settings > Advanced features > S Pen > Unlock with S Pen remote និងចុចយក "Unlock with S Pen remote" ៕