បើលក់ឲ្យ Apple ចង់ដឹងអត់ iPhone របស់អ្នកមានតម្លៃប៉ុន្មាន?

  • 2018-09-03 01:55:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple មាន​កម្មវិធី​មួយ​​ឈ្មោះ​ថា​ Apple GiveBack ដែល​ទទួល​ទិញ​នូវ​រាល់​ផលិត​ផល​អេឡិចត្រូនិក​​ចាស់​ៗគ្រប់​ម៉ាក​ គ្រប់​ប្រភេទ។ ផលិតផល​ដែល​ Apple ទទួល​ទិញ​យក​ទៅ ត្រូវ​បាន​គេ​បំបែក​ជា​បំណែកៗ​យក​គ្រឿង​បន្លាស់​ដែល​នៅ​ល្អ យក​ប្រើ​ប្រាស់​ឡើង​វិញ ជា​វិធី​មួយ​ជួយ​ដល់​បរិស្ថាន។

អតិថិជន​នឹង​ទទួល​បាន​​នូវ​ Apple Store Gift Card ​ក្នុង​ទំហំ​ទឹក​ប្រាក់​ផ្សេងៗ​គ្នា​ អាស្រ័យ​លើ​ស្ថានភាព​នៃ​ផលិតផល​ និង​ប្រភេទ​ផលិតផល។ វិបសាយ​ apple.com/shop/trade-in អនុញ្ញាត​ឲ្យ​អ្នក​ គណនា​មើល​ថា​ផលិតផល​របស់​អ្នក​មាន​តម្លៃ​ស្មើ​នឹង​ Apple Store Gift Card ប៉ុន្មាន​ដុល្លារ។

  • ដើម្បី​គណនា​តម្លៃ​ផលិតផល​អ្នក​ដំបូង​ត្រូវ​ចូល​ទៅ​វិបសាយ​ apple.com/shop/trade-in
  • បន្ទាប់​មក​រើស​យក​ប្រភេទ​ផលិតផល​ (ឧទាហរណ៍​ថា​ចុច​យក​​​ស្មាតហ្វូន)

  • ​​​​​បន្ទាប់​មក​ទៀត​ជ្រើស​រើស​ម៉ាក​នៃ​ស្មាតហ្វូន (ឧទាហរណ៍​ដោយ​រើស​យក​ Apple)

  • ក្រោយ​មក​ទៀត​​ចុច​យក​​ម៉ូដែល​នៃ iPhone
  • ឆ្លើយ​សំនួរ​ថា​ iPhone បើក​ចេញ​ ឬ​មិន​ចេញ
  • បន្ទាប់​មក​ Apple នឹង​សួរ​ថា​ “iPhone នៅ​មាន​ទ្រង់​ទ្រាយ​ល្អ និង​ប៊ូតុង​នៅ​ប្រើ​ការ​បាន​ឬ​អត់?”
  • ក្រោយ​មក​ទៀត​សួរ​ពី​ស្ថានភាព​អេក្រង់​ បែក​ឬ​នៅ​ល្អ?
  • ចុង​ក្រោយ​អ្នក​នឹង​ឃើញ​ពី​តម្លៃ​ iPhone របស់​អ្នក៕

អត្ថបទ៖ សុខហេង

អត្ថបទពេញនិយម