Thibau Courtois ថា កម្រិត​នៅ Real Madrid ខ្ពស់​ជាង​ Chelsea

  • 2018-09-04 02:36:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ផ្លាស់​ទ្រនំ​រួមរស់​ជាមួយ​ក្លឹប​ថ្មី​មួយ​រយៈ​អ្នក​ចាំទី Thibau Courtois បង្ហើប​ឲ្យ​ដឹង​ថា នៅ Real Madrid មាន​ស្តង់ដារ​ខ្ពស់​ជាង​ក្លឹប​ចាស់​ខ្លួន Chelsea។

អ្នក​ចាំទី​វ័យ​២៦​ឆ្នាំ​បាន​ផ្ទេរ​មក​កាន់​កីឡដ្ឋាន Bernabeu កាល​ពី​ខែ​មុន​ក្នុង​តម្លៃ​​៣៨​លាន​ផោន។ ការ​ចាកចេញ​នេះ​ដោយ​សារ​តែ Courtois អស់​អារម្មណ៍​លេង​ជាមួយ Chelsea ជា​ពិសេស​នឹកនា​ប្រពន្ធ​កូន​ ដែល​កំពុង​រស់​នៅ​ប្រទេស​អេស្ប៉ាញ។ គេ​ក៏​សង្ឃឹម​​ថា ថ្ងៃ​ណា​មួយ​មិត្ត​រួម​ជាតិ Eden Hazard នឹង​អាច​មក​ចូលរួម​លេង​ជាមួយ​គេ។

មក​លេង​ឲ្យ​ក្លឹប​ថ្មី Courtois បាន​ប្រៀបធៀប​​ជាមួយ​ក្លឹប​ចាស់​ថា៖ “ពេល​ហ្វឹកហាត់ យើង​អាច​ឃើញ​ថា កម្រិត​នៅ Real Madrid គឺ​ខ្ពស់​ជាង។ ឥលូវ​នេះ​ខ្ញុំ​​កំពុង​ជួប​ប្រទះ​រាល់​ថ្ងៃ​​គឺ​បាន​ហាត់​ជាមួយ Ramos​ ដែល​ជា​ខ្សែ​ការពារ​ល្អ​ជាង​គេ​លើ​លោក។ កម្រិត​នៅ Real Madrid គឺ​ខ្ពស់​ជាង​នៅ Chelsea”។

ត្បិត​​ជា​អ្នក​ចាំទី​មាន​សមត្ថភាព​ខ្ពស់​ តែ​ Thibau Courtois មិន​ទាន់​បាន​ដណ្ដើម​តំណែង​​ដៃ​ទី​មួយ​ពី Keylor Navas នៅ​ឡើយ​ទេ ខណៈ​ទើប​បាន​បង្ហាញ​ខ្លួន​មួយ​ប្រកួត​ កាល​ពី​សប្ដាហ៍​មុន៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី