គ្រូ​ប៉ូលិស​ ៖ ក្លឹប​យើង​មិន​ល្បី ​ដូច្នេះ​ប៉ះ​ការពារ​ជាតិ​កីឡាករ​ទាំង​អស់​ត្រូវ​តែ​ប្រឹងឲ្យ​ខ្លាំង

  • 2018-09-04 02:55:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក សារ៉េត ស៊ីដន​​ គ្រូ​ជំនួយ​របស់​ក្លឹប​ប៉ូលិស​​មើល​ឃើញ​ក្លឹប​របស់​ខ្លួន​មិន​ល្បី ដូច​ក្រសួង​ការពារ​​ជាតិ ដូច្នេះ​ប៉ះ​​ក្លឹប​​នេះ​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ Hun Sen Cup 2018 ថ្ងៃ​ទី​៦ ខែ​តុលា ​កីឡាករ​របស់​លោក​ត្រូវ​តែ​ប្រឹងប្រែង​ឲ្យ​បាន​ខ្លាំង​បំផុត​ដើម្បី​ស្វែង​រក​លទ្ធផល​ល្អ​។

លោក សារ៉េត ស៊ីដន

ក្រសួង​ការពារ​ជាតិ នឹង​ប៉ះ​ប៉ូលិស​​ដើម្បី​ដណ្ដើម​ជើង​ឯក​​ពាន​រង្វាន់ Hun Sen Cup 2018 ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ ទាក់​​ទង​ការ​ប្រកួត​នេះ​គ្រូ​បង្វឹក​ខាង​លើ​បាន​​ឲ្យ​ដឹង​ថា សម្រាប់​ក្រុម​ទាំង​ពីរ​កីឡាករ​កម្ពុជា​មិន​មាន​ភាព​ខុស​ប្លែក​គ្នា​ច្រើន​ទេ ទាំង​គុណភាព​កីឡាករ និង​កម្រិត​នៃ​ការ​លេង​។ ប៉ុន្តែ​ដោយ​សារ​ក្រុម​របស់​លោក​មិន​សូវ​ល្បី​ឈ្មោះ​ដូច​ក្លឹប​ធំ​ៗ ដូច្នេះ​កីឡាករ​ទាំង​អស់​ត្រូវ​តែ​ប្រឹងប្រែង​លេង​ឲ្យ​អស់​ពី​កម្លាំង​កាយ​ចិត្ត ដើម្បី​សាង​ប្រវត្តិសាស្ត្រ​ដូច​ឆ្នាំ​២០១៤ ដែល​ធ្លាប់​ឈ្នះ​ជើង​ឯក​ព្រឹត្តិការណ៍​នេះ។

លោក​បន្ថែម​ថា សមត្ថភាព​កីឡាករ​កម្ពុជា​របស់​លោក​នៅ​ស្ទើរ​តំបន់​ប្រយុទ្ធ​ ដែល​ត្រូវ​ការ​​ ការ​ពង្រឹង​សមត្ថភាព​បន្ថែម​ទៀត។ ជាង​នេះ​ទៅ​ទៀត​​ក្រុម​របស់​លោក នឹង​ធ្វើ​ការ​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​ជា​ជា​ពិសេស​មួយ ដើម្បី​ត្រៀម​លេង​ប្រកួត​ដ៏​សំខាន់​នេះ។ ​លោក​​បញ្ជាក់​ទៀត​ថា ទោះ​ក្លឹប​លោក​មិន​ល្បី​ប៉ុន្តែ​ក្លឹប​ធំ​ៗ​ដែល​កំពុង​ស្ថិត​ក្នុង​តំបន់ Top 4 ក៏​មិន​ប្រាកដ​ថា អាច​ឈ្នះ​ក្រុម​របស់​ខ្លួន​ ១០០% នោះ​ដែរ។

​សូម​បញ្ជាក់​ថា ប៉ូលិស​បាន​ឡើង​មក​កាន់​វគ្គ​ផ្ដាច់​ព្រ័ត្រ Hun Sen Cup 2018 ដោយ​ទម្លាក់​ អង្គរ​ Tiger ២-០ ស្រប​ពេល​ក្រុម​ក្រសួង​ការពារ​ជាតិ​ឡើង​មក​កាន់​វគ្គ​ផ្ដាច់​ព្រ័ត្រ​នេះ​ដោយ​ទម្លាក់​ណាហ្គាវើល ៣-១ ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម