ធ្លាយ​ទិន្នន័យ Real បាត់​អ្នក Follow​ លើ Twitter ១​លាន​​នាក់ ក្រោយ Ronaldo ចេញ

  • 2018-09-04 03:37:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល Cristiano Ronaldo ចូលរួម​ជាមួយ Juventus ក្នុង​តម្លៃ​១០០​លាន​អឺរ៉ូ ក្រុម​ជើង​ឯក​របស់​អ៊ីតាលី​មួយ​នេះ​កើន​ប្រជាប្រិយភាព​ខ្លាំង​លើ​អនឡាញ។ ឯ Real Madrid បាន​​បាត់​អ្នក​ Follow​ លើ Twitter ១​លាន​អ្នក​ត្រឹម​២៤​ម៉ោង​នៃ​ការ​ផ្ទេរ។

អ្នក​គាំទ្រ​ងប់ងុល​របស់ Ronaldo ជា​ផ្នែក​ដ៏​ធំ​មួយ​លើ​បណ្ដាញ​សង្គម ដែល​បង្វែរ​ទៅ​តាម​ដាន​ក្លឹប​ថ្មី​របស់​គេ។ ដូច្នេះ​មាន​ន័យ​ថា អ្នក​គាំទ្រ​លាន​នាក់​ស្រឡាញ់​ Ronaldo ជាង​ក្លឹប​ដែល​គេ​លេង។

បណ្ដាញ​សង្គម​ Instagram របស់ Juventus បាន​កើន​ឡើង​គំហុក​២៥​%​នៃ​អ្នក​ Follow។ សរុប​លើ​បណ្ដាញ​សង្គម​ធំ​ៗ​ទាំង​៣ Facebook Instagram និង Twitter ក្លឹប Juventus​កើន​អ្នក​គាំទ្រ​ថ្មី​ដល់​៦​លាន​នាក់ ក្រោយ​ទិញ​ Ronaldo ចូល។ មើល​តាម​ទិន្នន័យ​សព្វ​ថ្ងៃ​ផេក​ Facebook របស់ Juventus មាន​អ្នក​ Like ៣៥​លាន​នាក់ Instagram មាន​ចំនួន Follow ៦​,២​លាន និង​ Twitter មាន​អ្នក​ Follow ១៥,៣៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម