ជំនួបរវាងអាល្លឺម៉ង់និងបារាំងយប់មិញនៅ Nations League បានត្រឹមស្មើគ្នា
- 2018-09-07 01:56:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជំនួបរវាងអាល្លឺម៉ង់និងបារាំងយប់មិញនៅ Nations League បានត្រឹមស្មើគ្នា
ចន្លោះមិនឃើញ
ម្ចាស់ជើងឯក World Cup បារាំងបានត្រឹមប្រកួតស្មើគ្នា ០ទល់នឹង០ជាមួយម្ចាស់ផ្ទះអាល្លឺម៉ង់កាលពីយប់មិញ ក្នុង League A នៃពានរង្វាន់ថ្មី Nations League។
ក្នុងការប្រកួតនេះក្រុមទាំងពីរបានដាក់កីឡាករល្អពេញជើងដូចគ្នា ព្រោះនេះក៏ជាពានសំខាន់មួយដែល។ លើទីលានពួកគេមានឱកាសល្អទាត់សំដៅទីដូចគ្នា ជាពិសេសខ្សែប្រយុទ្ធ Antoine Griezmann បានទាត់មួយជើងពេញ តែត្រូវអ្នកចាំទីដៃស្អិត Manuel Neue បដិសេធ។
មើលតាមស្ថិតិនៃការប្រកួតអាល្លឺម៉ង់មានសាច់បាល់គ្រប់គ្រងច្រើនជាងដល់ទៅ៦០%។ ចំណែកការចំគោលដៅវិញបារាំងទាត់បាន៨ជើង ខណៈម្ចាស់ផ្ទះបាន១៣ជើង។ យ៉ាងនេះក្ដីក្រុមជើងខ្លាំងទាំងពីរនៅតែមិនអាចទម្លុះសំណាញ់គ្នាទៅវិញទៅមក៕