មក​ដឹង​ប្រវត្តិ​ការងារ​ខ្លះៗ​របស់​មេ​ថ្មី Alibaba ជំនួសមហាសេដ្ឋី Jack Ma

  • 2018-09-11 08:45:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​មហាសេដ្ឋី ៣៦,៦ពាន់​លាន​ដុល្លារ ​ប្រកាស​​លាលែង​​តំណែង​ពី Alibaba នៅ​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៨ ​លោកDaniel Zhang នឹង​ត្រូវ​​បន្ត​​វេន​ជា​នាយក​ប្រតិបត្តិ​ថ្មី​ជា​ផ្លូវការ​នៅ​ឆ្នាំ​ក្រោយ​។ មុន​ក្លាយ​ជា​ CEO នៃ​​ក្រុមហ៊ុន​លក់​ទំនិញ​អនឡាន​យក្ស​ចិន តើ​លោក​មាន​ប្រវត្តិ​សិក្សា ការងារ នៅ​កន្លែង​ណា​​ខ្លះ?

ប្រវត្តិ​ការ​សិក្សា​

មិន​មាន​ព័ត៌មាន​លំអិត​ច្រើន​ទេ ពាក់​ព័ន្ធ​នឹង​កម្រិត​វប្បធម៌​របស់​លោកDaniel ប៉ុន្តែ​មាន​ការ​បញ្ជាក់​ថា បុរស​កើន​នៅ​ឆ្នាំ​១៩៧២ រៀន​ផ្នែក​ហិរញ្ញវត្ថុ នៅ​សាកល​វិទ្យាល័យ ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ស៊ាងហៃ។

ក្រុមហ៊ុន Taobao

លោក Daniel Zhang បាន​ចូល​បម្រើ​ការងារ​ក្នុង​ក្រុមហ៊ុន Alibabaនៅ​ឆ្នាំ​ ២០០៧ ក្នុង​នាម​ជា​ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ (CFO)។ ក្រោយ​មក​លោក​ត្រូវ​បាន​​ដំឡើង​តំណែង​ ជា​នាយក​ប្រតិបត្តិ នៃ​គេហទំព័រ​លក់​ទំនិញ​អនឡាញ Tmall.com ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​​របស់ Alibaba ក្នុង​ទីក្រុង Hangzhuo ខេត្ត Zhejiang ដែល​ជា​គេហទំព័រ​ E-comerce ធំ​បំផុត​​ជាប់​ចំ​ណាត់​ថ្នាក់​លេខ​៩ លើ​ពិភពលោក។ ឆ្នាំ​២០១១ បុរស​វ័យ ៤៦​ឆ្នាំ បាន​ឡើង​តំណែង​ជា​ប្រធាន​ប្រតិបត្តិ Tmall។

ក្រម​ហ៊ុន​ Alibaba

ឆ្នាំ​២០១៣ លោក Daniel ត្រូវ​បាន​តែង​តាំង​ជា​ប្រធាន​ប្រតិបត្តិ (COO) នៃ​ក្រុមហ៊ុន​ Alibaba Group និង​ថែម​ទាំង​ជំនួស​លោក Jonathan Lu ក្លាយ​ជា​នាយក​ប្រតិបត្តិ នៅ​ឆ្នាំ​២០១៥។ នៅ​ថ្ងៃ​ទី ១០ ខែ​កញ្ញា ឆ្នាំ​២០១៨ Jack Ma ប្រកាស​ថា Daniel នឹង​​ក្លាយ​ជា​នាយក​ប្រតិបត្តិ Alibaba ជា​ផ្លូវ​ការ​នៅ​​ឆ្នាំ​២០១៩។ លោក Daniel ត្រូវ​បុគ្គលិក​ក្រុមហ៊ុន​ឱ្យ​រហស្សនាម​ថា "មនុស្ស​បើក​ទូលាយ និង​ស្មោះត្រង់"។

ស្នាដៃ​គួរ​ឱ្យ​កត់​​សម្គាល់

បុរស​ខ្លាំង​រូប​នេះ បាន​បង្កើត​ Singles' Day (ថ្ងៃ១១ ខែ១១ ឆ្នាំ​២០១១) ជា​ថ្ងៃ​ឈប់សម្រាក​ទិញ​ទំនិញ​ក្នុង​ថ្ងៃ​តែ​១ ដ៏​មាន​ប្រជាប្រិយភាព​របស់​ចិន ជា​ពិសេស​​ប្រជាជន​ចិន​វ័យ​ក្មេង។
​ វា​បាន​ក្លាយ​ជា​ថ្ងៃ​​ឈប់​សម្រាក​ទិញ​អីវ៉ាន់Offline និង Online ធំ​បំផុត​លើ​ពិភពលោក ដោយ​កាល​ពី​ឆ្នាំ​ ២០១៧ មាន​ការ​ចំណាយ​ទិញ​ទំនិញ​រហូត​ដល់ ២៥ពាន់​លាន​ដុល្លារ​អាមេរិក៕

បច្ចុប្បន្ន ទស្សនវិស័យ​​របស់​លោក Daniel គឺ​​ជួយ​ដល់​ក្រុមហ៊ុន Alibaba ​​នូវ​យុទ្ធសាស្ត្រ​ថ្មី ​ដើម្បី​បង្កើន​ការ​លក់រាយ​ថ្មី​របស់ Alibaba និង​ពង្រីក​ទីផ្សារ​​ក្រៅ​ប្រទេស​។

ការ​ផ្ទេរ​តំណែង​ទៅ​ឱ្យ Daniel និង​ក្រុម​របស់​គាត់​នា​ពេល​នេះ គឺ​ជា​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹមត្រូវ ពីព្រោះ​ខ្ញុំ​ដឹង​​ពី​ការ​ធ្វើការ​ជាមួយ​ពួកគេ ដែរ​ថា ពួកគេ​​បាន​ត្រៀម​ខ្លួន​រួច​ជាស្រេច​ហើយ។ ចាប់​តាំង​ពី​គាត់​​កាន់​តំណែង​ជា CEO គាត់​បាន​បង្ហាញ​ទេពកោសល្យ​ដ៏​អស្ចារ្យ មាន​ភាព​ជា​សហគ្រិន និង​មាន​ភាព​ជា​អ្នក​ដឹកនាំ៕

ប្រភព៖ Wikipedia | Bloomberg   ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

អត្ថបទថ្មី