Pep ប្រាប់​ពី​ក្លឹប​ដែល​ខ្លួន​ចង់​ទៅ​ដឹកនាំ​មុន​បញ្ចប់​អាជីព​

  • 2018-09-13 01:13:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Pep Guardiola បង្ហើប​ថា​នឹង​ត្រឡប់​ទៅ​ដឹកនាំ​នៅ​ Barcelona វិញ​តែ​ជា​ក្រុម​ Barcelona ឈុត​ B ប៉ុណ្ណោះ​ មុន​ពេល​ដែល​រូប​លោក​ចូល​និវត្តន៍​ពី​ការ​ដឹកនាំ​បាល់ទាត់។​

Pep

បុរស​វ័យ​៤៧​ឆ្នាំ​ធ្លាប់​ដឹកនាំ​ក្រុម​ B កាល​ពី​ឆ្នាំ​២០០៧​ មុន​ពេល​ក្លាយ​ជា​គ្រូ​ឈុត​ធំ​ Barcelona ១​ឆ្នាំ​ក្រោយ​ពេល​អ្នក​ចាត់​ការ​ទូទៅ​ចាស់​ Frank Rijkaard ចាកចេញ។​ អាជីព​ដឹកនាំ​របស់​លោក​ចាប់​ផ្ដើម​ល្បី​រន្ទឺ​បន្ទាប់​ពី​​​ជួយ​​ Barca ឈ្នះ​ LaLiga ៣​ដង, Champions League ២ដង និង​ Club World Cup ២​ដង​ក្នុង​រយៈ​ពេល​៤​ឆ្នាំ​រួច​ក៏​ចេញ​ទៅ​ Bayern Munich។

បច្ចុប្បន្ន​ Pep កំពុង​កសាង​ជោគជ័យ​នៅ Manchester City ហើយ​ទើប​ជួយ​ក្រុម​ឈ្នះ Premier League កាល​ពី​រដូវ​កាល​មុន​។​ យ៉ាង​ណា​អ្នក​ចាត់​ការ​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ​បាន​បង្ហាញ​ពី​គោល​បំណង​ត្រឡប់​ទៅ​ដឹកនាំ​ក្រុម​ Barcelona B វិញ​នៅ​ថ្ងៃ​អនាគត។​

ខ្ញុំ​នឹង​បញ្ចប់​អាជីព​នៅ​ទីកន្លែង​ដំបូង​ ដែល​ខ្ញុំ​ចាប់​ផ្ដើម​ ទី​នោះ​គឺ​ក្រុម​យុវជន។ សង្ឃឹម​ថា​នឹង​អាច​ជា​យុវជន​ Barcelona។ Pep នៅ​សល់​កុងត្រា​ជាមួយ​​ City ដល់​ចុង​រដូវ​កាល​ ២០២០-២១៕

ប្រភព៖ Goal   ប្រែសម្រួល៖ វីរ័ត្ន

អត្ថបទថ្មី