ឱកាសល្អ! ប្អូន​ៗទើប​ជាប់​បាក់ឌុប ចង់​រៀន​​មហាវិទ្យាល័យ​វិទ្យាសាស្ត្រ អាច​ទៅចូលរួមពិព័រណ៍នេះដោយសេរី

  • 2018-09-17 06:57:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្វាគមន៍​មក​កាន់ Vlog #03 នៃមាតិកាបច្ចរកវិទ្យារបស់យើង! ​សម្រាប់​សិស្សានុសិស្ស ដែល​ទើប​ជាប់​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយ​ភូមិ ​ចង់​សិក្សា​នៅ​មហាវិទ្យាល័យ​​វិទ្យាសាស្ត្រ ​រួមមាន​ផ្នែក​ស្ថាបត្យកម្ម ​សំណង់ កុំព្យូទ័រ និង​អគ្គិសនី អា​ច​​​ទៅចូល​រួម​​​ពិព័រណ៍​ស្នាដៃ​និស្សិត​ប្រចាំ​ឆ្នាំ​នេះ ចាប់​ពី​ថ្ងៃ​១៧ ដល់​ថ្ងៃ​ទី​ ២២ ខែ​កញ្ញា ឆ្នាំ​២០១៨។

​ពិព័រណ៍​​ស្នាដៃ​​និស្សិត​ប្រចាំ​ឆ្នាំ រៀបចំ​ដោយ​ផ្នែក​​កុំព្យូទ័រ​វិទ្យា​នេះ ធ្វើ​ឡើង​ក្នុង​គោលបំណង បង្ហាញ​ស្នាដៃ​និស្សិត​​របស់​ខ្លួនដល់​សិស្ស​បាក់ ដែល​ចង់​រៀន​ និងចង់ចាប់ជំនាញ​ទាំងនេះ។ ប្អូនៗសិស្សានុសិស្ស​ អាច​សួរ​ព័ត៌មាន​លំអិតផ្សេងៗ ពាក់ព័ន្ធ​នឹង​ស្នាដៃ​ដែល​ពួកគេ​ចង់​ដឹង។ ​

ការ​តាំង​ពិព័រណ៍​​ស្នាដៃ​របស់​និស្សិត​ប្រចាំឆ្នាំ ចាប់​បើក​ឱ្យ​ចូល​ទស្សនា​ដោយសេរី ចាប់​ពី​ម៉ោង ៧ ព្រឹក ដល់ ៥ កន្លះ​ល្ងាច នៅ​សាកលវិទ្យាល័យ​ន័រតុន​ជាន់​ក្រោម​ដី៕

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទពេញនិយម