ចំនួនអ្នកប្រើទូរសព្ទស៊ីមពីរនៅចិនច្រើនថ្នាក់នេះ ទើប Apple ផលិត iPhone ស៊ីមពីរ
- 2018-09-17 08:10:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំនួនអ្នកប្រើទូរសព្ទស៊ីមពីរនៅចិនច្រើនថ្នាក់នេះ ទើប Apple ផលិត iPhone ស៊ីមពីរ
ចន្លោះមិនឃើញ
iPhone ស៊េរីថ្មីដែលទើបប្រកាសចេញសប្ដាហ៍មុន អាចបំពាក់នូវ eSIM ជាបច្ចេកវិទ្យាទ្រាំទ្រនឹងការប្រើស៊ីមបានពីរក្នុងពេលតែមួយ ប៉ុន្តែមានស៊ីមមួយត្រូវបង្កប់ក្នុងតួម៉ាស៊ីនរួចស្រេច។ ដោយឡែកប្រទេសចិនមិនមានក្រុមហ៊ុនណាអាចទ្រាំទ្រនឹង eSIM ទើប Apple បានផលិត iPhone XR និង XS Max ស៊េរីពិសេសដែលអាចដាក់ស៊ីមបានពីរ ដូចស្មាតហ្វូន Android មួយចំនួនទៀតដែរ។
តួលេខក្នុងរបាយការណ៍ប្រចាំត្រីមាសទី ២ ឆ្នាំ ២០១៨ របស់ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ IDC បានបង្ហាញថាប្រទេសឥណ្ឌាជាទីផ្សារប្រើទូរសព្ទស៊ីមពីរធំជាងគេ ដោយ ៩៨% នៃទូរសព្ទក្នុងប្រទេសនេះ អាចទ្រាំទ្រនឹងការប្រើស៊ីមពីរ។
ដោយឡែកប្រទេសចិនឈរនៅចំណាត់ថ្នាក់លេខ ៣ ដោយ ៩០% នៃទូរសព្ទទាំងអស់ អាចទ្រាំទ្រការប្រើប្រាស់ស៊ីមពីរ។ ឈរនៅលេខពីរគឺប្រទេសហ្វីលីពីនជាមួយតួលេខ ៩២%។ ការប្រើប្រាស់ស៊ីមពីរទទួលបានការពេញនិយមដោយសារជួយកាត់បន្ថយលើការចំណាយពេលហៅចេញឆ្លងប្រព័ន្ធ និងមិនបាច់ចំណាយលុយដើម្បីទិញទូរសព្ទពីរក្នុងការប្រើស៊ីមកាតពីរ ជាដើម។
គួរដឹងថាបច្ចេកវិទ្យា eSIM នាពេលបច្ចុប្បន្ននេះដំណើរការជាមួយក្រុមហ៊ុនផ្ដល់សេវាទូរសព្ទក្នុងប្រទេសចំនួន ១០ ប៉ុណ្ណោះលើពិភពលោក រួមមានអូទ្រីស, កាណាដា, ក្រូអាត, សាធារណរដ្ឋឆេក, អាល្លឺម៉ង់, ហុងគ្រី, ឥណ្ឌា, អេស្ប៉ាញ, ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក៕