តើ វឌ្ឍនាកា អាច​ជាប់​ជម្រើស​ជាតិ​ទល់​ទីម័រ​ទេក្រោយ​ជា​ពី​របួស​ទេ?

  • 2018-09-18 02:42:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជម្រើស​ជាតិ​កម្ពុជា ​នឹង​ត្រូវ​ជួប​ក្រុម​ជម្រើស​ជាតិ​ទីម័រខាងកើត នា​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០១៨ នៅ​ពហុ​កីឡដ្ឋាន​ជាតិ វេលា​ម៉ោង ៦:៣០ នាទី​ល្ងាច​ ដែល​ជា​ជំនួប​មិត្ត​ភាព​អន្តរជាតិ​លើក​ទី​២​របស់​កម្ពុជា​ក្រោម​​ការ​ដឹក​នាំ​របស់ Honda ។

ចាន់ វឌ្ឍនាកា

​កាល​កម្ពុជា​ប៉ះ​ជា​មួយ​ ម៉ាឡេស៊ី​ ដែល​ចាញ់ ៣-១ នោះ​ ត្រូវ​បាន​គេ​ដឹង​ថា កម្ពុជា​មិន​មាន​​វត្តមាន​របស់​ ចាន់ វឌ្ឍនាកា ឡើយ ដោយ​សារ​របួស។ ​ប៉ុន្តែ​ក្រោយ​ពេល​ជា​ពី​របួស​​ភ្លាម​កីឡាករ​រូប​នេះ​បាន​ចូល​លេង​ឲ្យ​បឹង​កេត​​ជា​ថ្មី និង​រក​គ្រាប់​បាល់​បាន​មួយ​គ្រាប់​នៅ​នាទី​ទី​៤៥ ​ក្នុង​ជំនួប​ បឹង​កេត យក​ឈ្នះ​អគ្គិសនី​កម្ពុជា ៥-០ ក្នុង​លីគ​កំពូ​លកម្ពុជា​សប្ដាហ៍​ទី​២០​កាល​ពី​ចុង​សប្ដាហ៍​​កន្លង​ទៅ។

​ការ​បង្ហាញ​ទម្រង់​លេង​​យ៉ាង​ល្អ​ ​​និង​​ជួយ​ក្រុម​យក​ឈ្នះ​ទៅ​លើ​ដៃ​គូ ​ប្រាកដ​ណាស់​នឹង​​អាច​ធ្វើ​ឲ្យ​តារា​ឆ្នើម​មក​ពី​ខេត្ត​កំពត​រូប​នេះ​មាន​វត្តមាន​ជា​ថ្មី​ក្នុង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​នៅ​ពាក់​កណ្ដាល​ខែ​ក្រោយ​នេះ។ ចាន់ វឌ្ឃនាកា ​មាន​របួស​​ពេល​លេង​មិត្តភាព​ទល់​ក្រុម​មក​ពី​លីគ​ជប៉ុន​កាល​ពី​ពេល​កន្លង​ទៅ​៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី