ការប្រកួតធ្វើរ៉ូបូតកម្រិតអន្តរជាតិដំបូងបង្អស់នៅកម្ពុជា ដើម្បីដណ្តើមសិទ្ធិទៅប្រកួតបន្តក្រៅប្រទេស
- 2018-09-18 08:05:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការប្រកួតធ្វើរ៉ូបូតកម្រិតអន្តរជាតិដំបូងបង្អស់នៅកម្ពុជា ដើម្បីដណ្តើមសិទ្ធិទៅប្រកួតបន្តក្រៅប្រទេស
ចន្លោះមិនឃើញ
អង្គការពិព័រណ៍វិទ្យាសាស្ត្រកម្ពុជា បានសហការគ្នាជាមួយកុ្រមហ៊ុន SMART AXIATA ក្នុងការរៀបចំការប្រកួតរ៉ូបូតអូឡាំព្យាដពិភពលោកសម្រាប់ជុំប្រកួតនៅកម្ពុជា ដែលនេះជាកម្មវិធីប្រកួតប្រជែងសម្រាប់យុវជនដែលមានចំណាប់អារម្មណ៍លើបច្ចេកវិទ្យានាថ្ងៃអនាគត។ កម្មវិធីនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ កញ្ញា ២០១៨ខាងមុខនេះ នៅសាកលវិទ្យាល័យហ្សាម៉ាន់ ដែលតម្រូវឱ្យសិស្សានុសិស្សមកពីសាលាផ្សេងៗធ្វើការប្រកួតប្រជែងជាក្រុម ដើម្បីដំឡើងគ្រោងរ៉ូបូត “LEGO Mindstorms Robot”។
ក្រុមបេក្ខជនប្រកួតនឹងត្រូវវិនិច្ឆយតាមរយៈការរៀប ឬដំឡើងរ៉ូបូត ដោយស្ថិតក្រោមពេលវេលាកំណត់ ហើយដើម្បីប្រកួតដណ្ដើមសិទ្ធិប្រកួតនៅជុំអន្តរជាតិបន្តទៀតនៅឯប្រទេសថៃ នាខែវិច្ឆិកា ខាងមុខនេះ។ ក្រុមនីមួយៗមានសមាជិកពីរ ឬបីនាក់ អមជាមួយគ្រូដឹកនាំម្នាក់។ វិញ្ញាសារប្រកួតចែកចេញជាពីរប្រភេទ៖ (១) សម្រាប់កុមារអាយុពី១៣ ដល់១៥ឆ្នាំ និង (២) សម្រាប់យុវជនអាយុពី១៦ ដល់១៩ឆ្នាំ។
នាយកប្រតិបត្តិក្រុមហ៊ុន SMART AXIATAលោក Thomas Hundt បានទទួលស្គាល់ថា លោកពុំមានការស្ទាក់ស្ទើរអ្វីឡើយចំពោះការធ្វើកិច្ចសហការនេះ ដោយលើកឡើងថា៖«ការផ្ដួចផ្ដើមព្រឹត្តិការណ៍បច្ចេកវិទ្យាបែបនេះនៅកម្ពុជា ពិតជាប្រសើរខ្លាំងណាស់ ដោយវានឹងបំផុសចំណាប់អារម្មណ៍យុវជនឲ្យបន្តសិក្សាមុខវិជ្ជាស្ទែម និងអាយ ស៊ី ធី ដែលក្រុមហ៊ុន SMART យើងក៏កំពុងជំរុញវិស័យនេះដែរ ព្រោះយើងជឿថា វិស័យទាំងនេះនឹងជួយឱ្យសេដ្ឋកិច្ចកម្ពុជាកើនឡើងមួយលំដាប់ទៀតនៅថ្ងៃអនាគត»។
បង្កើតឡើងក្នុងឆ្នាំ២០០៤ ការប្រកួតរ៉ូបូតអូឡាំព្យាដពិភពលោកបានក្លាយជាការប្រកួតប្រជែងលក្ខណៈអន្តរជាតិមួយយ៉ាងពិតប្រាកដសម្រាប់យុវជនដែលមានចំណង់ចំណូលចិត្តលើបច្ចេកវិទ្យាទាន់សម័យកាលរបស់ពិភពលោក។ ជុំប្រកួតនានាក្នុងកម្មវិធីនេះមានការចូលរួមពីសំណាក់បណ្ដាប្រទេសជាង៦០ រហូតដល់វគ្គផ្ដាច់ព្រ័ត្រដែលមានវត្តមានប្រកួតប្រជែងរបស់សិស្សានុសិស្សវៃឆ្លាត និងមានការប្ដេជ្ញាខ្ពស់បំផុត។
សម្រាប់ព័ត៌មានបន្ថែមពីការប្រកួតជុំនៅកម្ពុជា៖