ម្ចាស់​មេដាយ​មាស​​កីឡា​រាំ​កម្រិត​អាស៊ី​​​​ បោះបង់​​​អ៊ុយក្រែន​មក​ជួយ​កម្ពុជា​ព្រោះ​...

  • 2018-09-19 02:52:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កម្ពុជា​បាន​ដណ្ដើម​បាន​មេដាយ​មាស​ចំនួន ១​ គ្រឿង ​ប្រាក់​១ និង​សំរឹទ្ធ ៤ គ្រឿង​ពី​ព្រឹត្តិការណ៍​កីឡា​រាំ​​កម្រិត​អាស៊ី​ដែល​ទើប​តែ​បញ្ចប់​កាល​ពី​ពេល​ថ្មី​នេះ​នៅ​ទឹក​ដី​ហុងកុង។

​កីឡាករ ច័ន្ទ វ៉ិចទ័រ​ និង​កីឡា​ការិនី​ ព្រាប ដានីអែលឡា​​ ឈ្នះ​មេដាយ​មាស​ពី​ការ​ប្រកួត​សម្ដែង​វិញ្ញាសា​គូ​បុរស-នារី 5-Dance ក្នុង​ផ្នែក​ Asian Hong Kong Open 2018។ ​អ្នក​ទាំង​ពីរ​ជា​អតីត​កីឡាករ​-​កីឡា​ការិនី​របស់​ជម្រើស​ជាតិ​​ប្រទេស​អ៊ុយក្រែន ដែល​សុខ​ចិត្ត​បោះ​បង់​ប្រទេស​នោះ​មក​ចូល​រួម​ជា​មួយ​កម្ពុជា​អស់​មួយ​រយៈ​ពេល​មក​ហើយ។

​បើ​តាម​សាមី​ខ្លួន​​ទាំង​ពីរ​បាន​ឲ្យ​ដឹង​ថា ពួក​គេ​ស្រលាញ់​ប្រទេស​កម្ពុជា និង​ចង់​​មក​ចែក​រំលែក​បទ​ពិសោធ​ និង​បង្ហាត់​បង្ហាញ​ក្បាច់​រាំ​ដែល​ខ្លួន​មាន​ដល់​ប្រជា​ជន​កម្ពុជា។ ​ពិសេស​​ពួក​គេ​បាន​ព្យាយាម​ជួយ​កីឡាករ​កម្ពុជា​ឲ្យ​ទទួល​បាន​ចំណេះដឹង​ថ្មី​ៗ និង​បច្ចេកទេស​រាំ​យ៉ាង​ល្អ​រហូត​ធ្វើ​បាន​ជោគជ័យ​ក្នុង​ការ​​ប្រកួត​លើ​ឆាក​អន្តរជាតិ​លើក​ដំបូង​ក្នុង​ព្រឹត្តិការណ៍​ខាង​លើ។

​​ទាក់​ទង​ចំណុច​ខ្វះខាត​​អ្នក​ទាំង​ពីរ​ដែល​មាន​តួនាទី​ជា​គ្រូ​បង្ហាត់​ផង​នោះ​បាន​រៀបរាប់​ថា​ ​កីឡាករ​កម្ពុជា​​នៅ​ស្ទើរ​បទ​ពិសោធ​។ ទាក់​ទង​​ការ​រៀប​ចំ​ត្រៀម​ស៊ីហ្គេម​ឆ្នាំ​២០១៩ លោក​ជំទាវ​ ញ៉ែម​ មរកត​ ប្រធាន​សហព័ន្ធ​​កីឡា​រាំ​បាន​អះអាង​ថា សហព័ន្ធ​​មាន​ផែនការ​បញ្ជូន​កីឡាករ​-​កីឡា​ការិនី​កម្ពុជា​ទៅ​ហ្វឹកហាត់​នៅ​ក្រៅ​ប្រទេស​បន្ថែម​ ប៉ុន្តែ​នៅ​ខ្វះ​ថវិកា​ ដែល​ទាម​ទារ​ឲ្យ​បង្ខំ​ចិត្ត​ហ្វឹកហាត់​នៅ​ក្នុង​ស្រុក​ជា​បណ្ដោះអាសន្ន​សិន។

​ប៉ុន្តែ​លោក​ស្រី​មាន​ក្ដី​រំពឹង​ថា នឹង​អាច​ទទួល​បាន​មេដាយ​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​នៅ​ហ្វីលីពីន​នា​ឆ្នាំ​ក្រោយ៕ ​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី