លេច​មុខ​ហើយ!​ ស្មាតហ្វូន Samsung ដំបូង​គេ​មាន​កាមេរ៉ា​ ៣ គ្រាប់

  • 2018-09-20 08:44:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Samsung បាន​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​ Galaxy A7 ស៊េរី​ឆ្នាំ ២០១៨ ជា​ស្មាតហ្វូន​ដំបូង​របស់​ខ្លួន​ដែល​មាន​បំពាក់​កាមេរ៉ា​​៣ គ្រាប់​នៅ​ផ្នែក​ខាង​ក្រោយ។

កាមេរ៉ា​ក្រោយ​ទាំង ៣ គ្រាប់​​របស់ Galaxy A7 ​​មាន​កាមេរ៉ា​មេ​ទំហំ ២៤ MP, កាមេរ៉ា​បន្ទាប់​មាន​ទំហំ ៨ MP ប្រើ​ឡេន​ Ultra Wide Angle អាច​ថត​រូប​បាន​​១២០ ដឺក្រេ និង​កាមេរ៉ា​មួយ​ទៀត​​មាន​កម្រិត ៥ MP មាន​តួនាទី​វាស់​ជម្រៅ​រូបភាព។

នេះ​មាន​ន័យ​ថា​ Galaxy A7 អាច​ផលិត​រូបភាព​​ធម្មតា​ផង, រូបរាង​ប្លង់​ទូលាយ​ផង និង​អាច​ថត​រូបភាព​ព្រាល​ Background (Bokeh) បាន​ផង​ដែរ។ លើ​ស្មាតហ្វូន​នេះ​ក៏​មាន​មុខងារ​ Scence Optimizer ដូច​មាន​នៅ​លើ Galaxy Note 9 ដោយ​មុខងារ​នេះ​​អាច​ប្រែប្រួល​ Settings នៃ​រូបភាព​ទៅ​តាម​ស្ថានភាព​ជាក់​ស្ដែង។

ចំណុច​ពិសេស​ផ្សេង​ទៀត​របស់​ Galaxy A7 មាន​ដូច​ជា​អេក្រង់​ Infinity Display ប្រភេទ​ AMOLED ទំហំ ៦ អ៊ីញ, RAM ទំហំ ៤ ឬ ៦ GB និង​អង្គ​ផ្ទុក​ទំហំ ៦៤ GB ឬ ១២៨ GB។ ចំណែក​ថ្ម​មាន​ទំហំ ៣៣០០ mAh។

Samsung បាន​បង្ហើប​ថា​ Galaxy A7 នឹង​ដាក់​លក់​នៅ​ទីផ្សារ​អឺរ៉ុប និង​អាស៊ី នៅ​អំឡុង​ចុង​ឆ្នាំ ២០១៨ នេះ ដោយ​មិន​បាន​ប្រាប់​ពី​តម្លៃ​លក់​នៅ​ឡើយ​ទេ។ ប៉ុន្តែ​គេ​រំពឹង​ថា​ Galaxy A7 នឹង​មាន​តម្លៃ​ខ្ទង់ ៤០០ ទៅ ៥០០ ដុល្លារ​ ដូច​ Galaxy A7 ស៊េរី​ឆ្នាំ ២០១៧ ដែរ៕​​​​​​​​​

ប្រភព៖ Androidauthority   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម