ស្រី​ស្រស់​បើក​ប្រអប់ iPhone XS Max រំភើប​ពេក មិន​ប្រយ័ត្ន​ធ្លាក់​បែក​អេក្រង់​ឥត​អំពើ

  • 2018-09-25 12:21:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​ឃ្លីប​កំពុង​ទទួល​បាន​ការ​ចែក​រំលែក​ពេញ​បណ្តាញ​សង្គម ដោយ​បង្ហាញ​ពី​ស្រី​ស្អាត​មួយ​រូប​ក្នុង​ប្រទេស​វៀតណាម អង្គុយ​បើក​ប្រអប់ iPhone XS Max ថ្មីដែល​មាន​តម្លៃ​ជាង​មួយ​ពាន់​ដុល្លារ។

ជា​អកុសល​ទាំង​ដែល​មិន​ទាន់​បាន​កាន់ប្រើ​ស្រួលបួល​ផង ដោយក្តីរំជើបរំជួលគាប់​ជួនពេល​លើក​បង្ហាញ​ចុះ​ឡើង នារី​សាច់​ស​រូប​នេះ​មិន​ប្រយ័ត្ន​ក៏​ធ្វើ​ឲ្យ​ធ្លាក់​ទូរសព្ទ​ចុះ​ទៅ​ក្រោម​កម្ពស់​ជាង ១ ម៉ែត្រ ល្មម​ប្រេះស្រាំ​អេក្រង់​ផ្នែក​គែម​សង​ខាង​និង​មួយ​ផ្នែក​ធំ​នៅ​កណ្តាល​យ៉ាង​ដំណំ។

រំឭក​ថា iPhone ទាំង​ពីរ​សេរ៊ិ​ក៏​ទើប​មក​ដល់​ទីផ្សារ​កម្ពុជា​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន ដោយ​ថ្ងៃ​ដំបូង iPhone XS ថ្លៃចន្លោះ​ពី ១ ៣៧០ ទៅ ១ ៧៥០ ដុល្លារ ខណៈ iPhone XS Max ចន្លោះ​ពី ១ ៥១០ ទៅ ១ ៩២០ ដុល្លារ ប៉ុន្តែ​មក​ទល់​ថ្ងៃ​ទី ២៥ ​កញ្ញា​នេះ​ខ្លះ​មាន​ការ​ធ្លាក់​ចុះ​ដល់​ទៅ​ជិត ៣ សន្លឹក​ឯ​ណោះ

ប្រភព: https://quiznhe.com/girl-xinh-dap-hop-test-iphone-xs-max-76-trieu-vua-dap-duoc-hop-thi-dap-luon-ca-may-283767.html?utm_source=Vungdk&utm_medium=Xem&utm_campaign=GTG

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ YouTube   ប្រែ​សម្រួល៖ កៅ រក្សា