កុំចេះតែហ៊ាន! ឲ្យតែឃើញខុស ប្រទេសចិនបិទចោលគ្មានសល់អស់ ៤ ពាន់គេហទំព័រ
- 2018-09-25 11:45:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំចេះតែហ៊ាន! ឲ្យតែឃើញខុស ប្រទេសចិនបិទចោលគ្មានសល់អស់ ៤ ពាន់គេហទំព័រ
ចន្លោះមិនឃើញ
ទីភ្នាក់ងារព័ត៌មាន Xinhua បានប្រកាសថារដ្ឋាភិបាលប្រទេសចិនបានសម្រេចបិទចោលរាប់ពាន់គេហទំព័រនិងគណនី បន្ទាប់ពីចេញយុទ្ធនាការប្រឆាំងមាតិកាបង្កផលប៉ះពាល់ក្នុងរយៈពេលបីខែ។
មាតិកានៃគេហទំព័រចំនួន ៤ ០០០ ដែលល្មើសលើច្បាប់រំលោភសិទ្ធអ្នកនិពន្ធនិងការផ្សព្វផ្សាយមិនសមរម្យ ស្រដៀងនឹងគោលការណ៍ចាស់រួមបញ្ចូលទាំងកម្មវិធីឆ្នោតនិងមាតិកាអាសអាភាសឬហិង្សា ពោលគឺប្រទេសចិនដើរតួលើការរឹតបន្តឹងដំណើរការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតខ្លាំងក្លាបំផុត។
សង្កត់ធ្ងន់ពីអ្នកវិភាគលើគេហទំព័រ BBC អ្នកស្រី Kerry Allen និយាយថាយុទ្ធនាការនោះពុំមែនជារឿងចម្លែកទេ ដោយមានប្រសាសន៍ថា៖ "មានការបង្ក្រាបមួយចំនួនកន្លងមកហើយ ហើយប្រជាជនចិនក៏បានដឹងឮពីរឿងនេះដែរ។ ភាគច្រើនគេហទំព័រដែលបានបិទនោះសុទ្ធតែជាគេហទំព័រដែលប្រជាជនចិនមិនសូវប្រើប្រាស់ ឬពឹងផ្អែកលើខ្លាំងនោះឡើយ"៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: