Santa Fe ស៊េរីឆ្នាំ 2019 កាន់តែទំនើប អភិវឌ្ឍបច្ចេកវិទ្យាថ្មី ប្រើលើកដំបូងលើរថយន្ត
- 2018-09-28 10:22:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Santa Fe ស៊េរីឆ្នាំ 2019 កាន់តែទំនើប អភិវឌ្ឍបច្ចេកវិទ្យាថ្មី ប្រើលើកដំបូងលើរថយន្ត
ចន្លោះមិនឃើញ
ក្រុមហ៊ុន Hyundai Camko Moto បានបញ្ចេញរថយន្តប្រភេទSUV ជំនាន់ទី៤ ម៉ូដែល Hyundai SantaFe ឆ្នាំ 2019 ជាផ្លូវការ ដែលជារថយន្តទំនើប ចុងក្រោយ។
Hyundai SantaFe ឆ្នាំ 2019 នេះដែរបានរចនាយ៉ាងប្រណីត ទាំងផ្នែកខាងក្រៅ ផ្ទៃខាងក្នុង រួមជាមួយនឹងបច្ចេកវិទ្យាទំនើបរួមបញ្ចូលទាំងការការរចនាខុសប្លែកពីម៉ូដែលមុនទាំងផ្នែកខាងក្រៅ ផ្ទៃខាងក្នុងជាមួយនឹងលក្ខណៈបច្ចេកវិទ្យា Smart Sense ប្រកបដោយភាពច្នៃប្រឌិត។
រថយន្ត Hyundai The All New Santa Fe ស៊េរីឆ្នាំ 2019មានលក្ខណៈពិសេសដូចជា ប្រព័ន្ធហ្វ្រាំង ABS, ប្រព័ន្ធចាប់សញ្ញា និងឲ្យដំណឹងនៅពេលមានរថយន្តផ្សេងកំពុងជែង ប្រព័ន្ធសោរទ្វារសុវត្ថិភាពសម្រាប់កុមារ, ហ្វ្រាំងដៃរថយន្តអេឡិចត្រូនិក ប្រព័ន្ធរក្សាលំនឹងអេឡិចត្រូនិច រួមជាមួយនឹងអេក្រង់ Heads-Up បង្ហាញអ្នកនូវព័ត៌មានសំខាន់ៗ ទាំងអស់ដោយមិនចាំបាច់ងាកភ្នែកចេញពីផ្លូវឡើយ។
Hyundai The All New Santa Fe ស៊េរីឆ្នាំ 2019ក៏បានបំពាក់ជាមួយប្រព័ន្ធ Rear Occupant Alert ដែលជាបច្ចកវិទ្យាដំបូងបង្អស់របស់ពិភពលោក ដែលអាចត្រួតពិនិត្យកៅអីខាងក្រោយដោយប្រើឧបករណ៍ចាប់សញ្ញានិងឲ្យដំណឹងជាសំឡេង នៅពេលដែលរកឃើញថានៅមានកុមារឬសត្វចិញ្ចឹមនៅក្នុងរថយន្ត ពេលអ្នកបើកបរចាកចេញពីរថយន្ត។
លើសពីនេះទៅទៀតSanta Fe ក៏បានបំពាក់ជាមួយឧបករណ៍សាកទូរស័ព្ទឥតខ្សែ (Wireless Charger) កៅអីខ្យល់ក្ដៅ និងត្រជាក់ រួមជាមួយ អេក្រង់ថាច់ស្រ្គីនអណ្ដែត ទំហំ ៧ អ៊ីញ ភ្ជាប់មកជាមួយនឹងកម្មវិធីកម្សាន្ត Apple CarPlay ™ និង Android Auto ™។
Hyundai The All New Santa Fe ស៊េរីឆ្នាំ 2019ក៏បានរួមបញ្ចូលជាមួយនឹងកាម៉េរាមើលជុំវិញរថយន្ត ដែលអាចបង្ហាញទិដ្ឋភាព ៣៦០ ដឺក្រេដែលអាចជួយអ្នកងាយស្រួលក្នុងការចត ឬបើកនៅកន្លែងចង្អៀត ដើម្បីចៀសវៀងការប៉ះទង្គិចផ្សេងៗ។
លើសពីនេះវាក៏បានបំពាក់ប្រព័ន្ធសារ៉េកៅអី Power Seat និងមានបំពាក់ប៊ូតុង One-Touch Walk in នៅកៅអីជួរទី២ដែលអាចរំកិលមកមុខអូតូដើម្បីងាយស្រួលចូលទៅអង្គុយកៅអីជួរទី៣ផងដែរ។
រួមជាមួយកន្លែងដាក់ជើងទូលាយ ល្អបំផុតសម្រាប់អ្នករួមដំណើរដែលមានកម្ពស់ខ្ពស់។ ហើយកញ្ចក់ទ្វាចំហៀងធំជាងមុន ៤១ភាគរយ បួករួមជាមួយដំបូលកញ្ចក់ Panoramaដែលអាចមើលទេសភាពមេឃបានទាំងផ្នែកខាងមុន និងខាងក្រោយ។
Hyundai The All New Santa Fe 2019 បានបំពាក់ម៉ាស៊ីនម៉ាស៊ូត ២.២ លីត្រ ជាមួយកម្លាំង ២០០ សេះ, ៨ Speed Transmission ជួយកាត់បន្ថយការស៊ីប្រេងកាន់តែច្រើន រួមជាមួយប្រព័ន្ធ HTRACដើម្បីតាមដានល្បឿនរថយន្តនិងស្ថានភាពផ្លូវ ផ្ដល់នូវការអូសទាញ នៅពេលចាំបាច់ដូចជាបើកបរនៅលើផ្លូវកោង ឬរអិល ដើម្បីធានាសុវត្ថិភាពនៅពេលបើកបរ៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
ចុចអានបន្ត