តម្លៃ​ Huawei Mate 20 និង​ Mate 20 Pro អាច​លក់​ដល់​ក្បែរ​ពាន់ដុល្លារ

  • 2018-10-11 04:25:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​ព័ត៌មាន​ជា​ហូរហែ​និយាយ​ពី​ទូរសព្ទ​ត្រកូល Huawei Mate 20 និង Mate 20 Pro តែ​រឿង​តម្លៃ​​ត្រូវ​បាន​លាក់​ជិត​ឈឹង។ ប៉ុន្តែ​ជន​អនាមិក​បាន​ផ្ញើរ​បញ្ជី​តម្លៃ​មក​កាន់​វេបសាយ​ PhoneArena ​ជា​រូបិយបណ្ណ​​ Franc របស់​ប្រទេស​ស្វីស​ នៃ​ត្រកូលទូរសព្ទទាំង​ពីរ​នេះ។

បើ​តាម​គណនា​រូបិយបណ្ណ​ 1Franc = 1.01USD ត្រកូល Huawei Mate 20 អាច​លក់ក្នុង​តម្លៃ​ពី​ ​ ៨៥០ ទៅ​ ៩០០ដុល្លារ​ និង Mate 20 Pro តម្លៃ​ហក់​ដល់ ១ ១០០ ដុល្លារ។

Huawei Mate 20 នឹង​មាន​ពណ៌ខ្មៅ​ ខៀវ​ និង​ Twilight (ពណ៌​ដេញ​ពី​ខៀវ​ទៅ​ស្វាយ​) រួម​ជា​មួយ​ទំហំ​ Internal Storage ដល់​ទៅ​ 128GB ខណៈ​ទំហំ​ RAM មិន​ទាន់​ច្បាស់​ ប៉ុន្តែ​ទិន្នន័យ​ចេញ​មុន​របស់ Huawei អាច​មាន​ RAM 4GB។

Huawei Mate 20 Pro ក៏​នឹង​មាន​ពណ៌ខ្មៅ​ ខៀវ​ និង​ Twilight (ពណ៌​ដេញ​ពី​ខៀវ​ទៅ​ស្វាយ​) ដែរ​ រួម​ជា​មួយ​ទំហំ​ Internal Storage ដល់​ទៅ​ 128GB និង​ RAM 6GB (ជា​ការ​រំពឹង​ទុក​)។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ ប៊ុនធឿន